អស់បារម្ភ! ទប់ស្កាត់ជំងឺមហារីក, សម្ពាធឈាមឡើងខ្ពស់ និងរោគឆ្លង ដោយគ្រាន់តែគ្រឿងផ្សំទាំង ៣ នេះចូលគ្នា

  • 2019-01-06 02:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរួមបញ្ចូលគ្នារវាង ទឹកខ្មេះផ្លែប៉ោម, ខ្ទឹមស និងទឹកឃ្មុំ គឺមានឥទ្ធិពលប្រសើរបំផុតចំពោះសុខភាព។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នោះក៏ព្រោះតែគ្រឿងផ្សំនីមួយៗមានផ្ទុកសម្បូរទៅដោយសារធាតុដែលមានលក្ខណៈសម្បត្តិជាថ្នាំដ៏មានគុណភាព និងប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់ជំងឺគួរឱ្យព្រួយបារម្ភបានយ៉ាងច្រើន។ វិធីមួយដែលអាចផ្ដល់​ឱ្យរាងកាយនូវការជម្រុញពង្រឹងសុខភាពកាន់តែប្រសើរ ហើយជៀសផុតពីជំងឺផ្សេងៗ គឺការទទួលទានល្បាយទឹកខ្មេះផ្លែប៉ោមលាយជាមួយខ្ទឹមស និងទឹកឃ្មុំ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃគ្រឿងផ្សំទាំង ៣ មុខ រួមទាំងវិធីត្រឹមត្រូវក្នុងការលាយបញ្ចូលគ្នា ៖

– អត្ថប្រយោជន៍ចំពោះសុខភាព

១. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោមមានប្រសិទ្ធិភាពជួយសម្រាល និងព្យាបាលបញ្ហាសុខភាពជាច្រើន រួមបញ្ចូលទាំង រោគមុន, អាឡែកស៊ី, ផ្ដាសាយ, រលាកស៊ីនុស, ឡើងកូឡេស្តេរ៉ូលខ្ពស់, អស់កម្លាំងរ៉ាំរ៉ៃ, ឈឺសន្លាក់, ឈឺបំពង់ក, ច្រាលទឹកអាស៊ីតក្រពះ ជាដើម។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ប្រសើរ ចូរជ្រើសរើសប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមធម្មជាតិ ឬសរីរាង្គ។

២. ខ្ទឹមស

ខ្ទឹមស គឺមានឥទ្ធិពលប្រសើរណាស់ចំពោះសុខភាព ជាពិសេសនៅពេលត្រូវបានទទួលទានក្នុងទម្រង់ឆៅ។ វាផ្ទុកសារធាតុមានប្រយោជន៍ជាច្រើនជួយក្នុងការបញ្ចុះកូឡេស្តេរ៉ូល, បង្កើនចរន្តឈាម និងកាត់បន្ថយសម្ពាធឈាម។ វាក៏មានផ្ទុកសារធាតុសេលេញ៉ូមជួយជួសជុល និងទប់ស្កាត់កោសិកាដែលខូចខាត ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺមហារីក។ ខ្ទឹមស ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដែលជួយប្រយុទ្ធប្រឆាំងវីរុស, រោគផ្សិត និងបាក់តេរីធ្វើឱ្យអ្នកជៀសផុតពីបញ្ហាសុខភាព រួមទាំងរោគឆ្លងផ្សេងៗដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។

៣. ទឹកឃ្មុំ

មានផ្ទកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងអង់ស៊ីមដែលដើរតួជាសារធាតុសម្លាប់មេរោគដ៏មានឥទ្ធិពល។ វាក៏ជាប្រភពនៃ glucose និង fructose ដែលជួយរាងកាយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។

– ថាតើល្បាយនៃគ្រឿងផ្សំទាំង ៣ នេះជួយប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងដូចម្ត៉េច?

គ្រឿងផ្សំនីមួយៗសុទ្ធតែមានសារៈប្រយោជន៍អស្ចារ្យចំពោះសុខភាពជួយទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ វិធីដ៏ប្រសើរបំផុតទទួលបានលទ្ធផលជាទីគាប់ចិត្ត គឺការលាយគ្រឿងផ្សំទាំង ៣ បញ្ចូលគ្នា រួមសឹមទទួលទាន។ នៅពេលអ្នកលាយទឹកខ្មេះផ្លែប៉ោម, ខ្ទឹមស និងទឹកឃ្មុំ ចូលគ្នា អ្នកនឹងទទួលបានឱសថបែបធម្មជាតិដ៏មានឥទ្ធិពលបំផុតមួយជួយព្យាបាលដោះស្រាយបញ្ហាសុខភាពជាច្រើន រួមទាំងកាត់បន្ថយសម្ពាធឈាម, ជំងឺឆ្លង, ផ្ដាសាយ, ជំងឺហឺត, ជំងឺមហារីក, ភាពគ្មានកូនបានរបស់បុរស, ជំងឺរលាកសន្លាក់ និងជំងឺងាប់លិង្គ។

– របៀបលាយគ្រឿងផ្សំទាំង ៣ បញ្ចូលគ្នា

អ្វីដែលអ្នកត្រូវការ គឺ ខ្ទឹមស ចំនួន ១០ កំពឹស, ទឹកឃ្មុំធម្មជាតិឆៅ ចំនួន ១ ពែង និងទឹកខ្មេះផ្លែប៉ោម ចំនួន ១ ពែង។

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងកិនក្រឡុកគ្រឿងផ្សំទាំងអស់ចូលគ្នា រួចចាក់ចូលក្នុងក្រឡមានគ្របស្អាតមួយ។ ហើយរក្សាទុកល្បាយនេះក្នុងទូរទឹកកកជាការស្រេច។

– ល្បាយនេះមានប្រសិទ្ធិភាពប្រសើរបំផុតសម្រាប់រយៈពេល ៥ ថ្ងៃ ប៉ុន្តែមិនមែនបានន័យថា រយៈពេលក្រោយ ៥ ថ្ងៃ ល្បាយឱសថបែបធម្មជាតិនេះនឹងផ្ដល់ផលប៉ះពាលចំពោះសុខភាពឡើយ គឺគ្រាន់តែឥទ្ធិពលរបស់វាថយចុះប៉ុណ្ណោះ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរទទួលទានចំនួន ២ ស្លាបព្រាបាយរាល់ព្រឹក មុនពេលទទួលទានអាហារ៕

ប្រភព ៖ health.com.kh