កម្មវិធីស្តាប់ចម្រៀងមួយវ៉ាដាច់ Spotify លើ Apple Watch app

  • 2019-01-07 07:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ស្ដាប់​ចម្រៀង​ដ៏​ពេញ​និយម​នៅ​លើ​ពិភព​លោក​សព្វថ្ងៃ​នេះ​មាន​ច្រើន ប៉ុន្តែ​មាន​តែ​ប៉ុន្មាន​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ដែល​ល្បី​ខ្លាំង សូម្បី​តែ​ខ្លួន​ដាក់​ឲ្យ​ប្រើ​តែ​ក្នុង​ប៉ុន្មាន​ប្រទេស​ក៏​ដោយ​ ក៏​នៅ​មាន​អ្នក​ប្រើប្រាស់​ដាក់ VPN ទាញយក​​យក​មក​ស្ដាប់​ចម្រៀង​ក្នុង​ប្រទេស​ដែល​មិន​មាន​ដាក់​សេវាកម្ម​នោះ​ទៀត​ផង​ដូច​ជា Spotify និង Youtube Red ជា​ដើម។

ក្នុង​នោះ​កម្មវិធី​ស្ដាប់​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​របស់ គឺ Pandora ដែល​កំពុង​ពេញ​និយម​មិន​ធម្មតា​ដែរ ពោល​គឹ​អាច​ឲ្យ​អ្នក​ស្ដាប់​ Stream និង​ទាញយក​ចម្រៀង​សម្រាប់​ស្ដាប់​ពេល​មិន​មាន​អ៊ីនធឺណិត​ទៀត​ផង។ ប៉ុន្តែ​ថ្មី​ៗ​នេះ Pandora បាន​បញ្ចេញ​មុខងារ​មួយ​នៅ​លើ Apple Watch គឺ​អាច​ឲ្យ​សមាជិក​បង់​លុយ​របស់​ខ្លួន Padora Plus និង Pandor Premium អាច​ទាញ​យក​ចម្រៀង​មក​ដាក់​ក្នុង​នាឡិកា Apple Watch ផ្ទាល់​តែ​ម្ដង មិន​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ទូរសព្ទ​ឡើយ ឡូយ​ជាង Spotify ដែល​អាច​ត្រឹម​បញ្ជា​ចម្រៀង​ដែល​ចាក់​លើ​ទូរសព្ទ​ ចេញ​ពី​នាឡិកា ទោះ​បី​ជា​អ្នក​ប្រើប្រាស់​មាន​គណនី​ជា​ប្រភេទ Premium បង់​ប្រាក់​ក៏​ដោយ។

នេះ​បាន​ន័យ​ថា បើ​អ្នក​ចង់​ចេញ​ក្រៅ​ស្ដាប់​ចម្រៀង​នោះ អ្នក​ប្រើប្រាស់ Pandor ដែល​បង់​ប្រាក់​មិន​ត្រូវ​ការ​យក​ទូរសព្ទ​តាម​ខ្លួន​ឡើយ ដោយ​មាន​ត្រឹម Apple Watch និង​កាស​ Bluetooth ដូច​ជា AirPods ជា​ដើម អ្នក​អាច​ស្ដាប់​ចម្រៀង​ដែល​ទាញ​យក​ទុក​ក្នុង​នាឡិកា​បាន​ហើយ។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ