Pep ថា​ Liverpool នឹង​ចំណេញ​ជាង​ Man City ត្រង់​ធ្លាក់​ចេញ​ពី League Cup

  • 2019-01-06 06:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​និយាយ​ថា​កូន​ក្រុម​របស់​ខ្លួន​ពិត​ជា​ត្រូវ​ការ​ពេល​សម្រាក​ក្រោយ​ចំណាយ​កម្លាំង​ច្រើន​ក្នុង​ប្រកួត​ផ្ដួល​ Liverpool ២​ទល់​នឹង​១​នៅ​ Premier League។

Pep

យ៉ាង​ណា​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ប្ដេជ្ញា​​មិន​ចោល​ពាន​ណា​មួយ​ឡើយ​នៅ​រដូវ​កាល​នេះ​បើ​ទោះ​ជា​នឿយហត់​ខ្លាំង​ជាង​ Liverpool បន្តិច​មែន។​ Manchester City ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Rotherham United នៅ​យប់​នេះ​សម្រាប់​ពាន​ FA Cup មុន​លេង​ពាន​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​ Burton នៅ​៣​ថ្ងៃ​បន្ទាប់។​

សម្រាក​មិន​បាន​ប៉ុន្មាន​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​​ត្រូវ​លេង​ Premier League ទៀត​ទល់​នឹង​ Wolve ដែល​ជា​ក្រុម​ពិបាក​ស៊ី​មួយ​នៅ​ចប់​ថ្ងៃ​ចន្ទ​ សប្ដាហ៍​ក្រោយ។​ កាល​វិភាគ​ដ៏​មមាញឹក​​របស់​ City ​ធ្វើ​ឲ្យ​ Pep មើល​ឃើញ​ថា​ Liverpool នឹង​មាន​ផល​ចំណេញ​ត្បិត​ក្រុម​លោក​ Jurgen Klopp មាន​ពេល​ដក​ឃ្លា​​​ដោយ​សារ​ធ្លាក់​ពី​ League Cup ទៅ​ហើយ។​

ទោះ​ចំណាយ​កម្លាំង​លើស​គេ​បន្តិច​មែន​ ក៏​អ្នក​ចាត់ការ​វ័យ​៤៧​ឆ្នាំ​មិន​បោះបង់​ពាន​ណា​មួយ​ចោល​ដែរ​ ដោយ​លោក​អះអាង​ថា​ ក្រុម​ដែល​លេង​ដល់​ចំណុច​កំពូល​ត្រូវ​ចាត់​ទុក​គ្រប់​ពាន​សុទ្ធ​តែ​សំខាន់៕

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ វីរ័ត្ន