Van Gaal អតីត​គ្រូ​ United ថា​បើ​ឲ្យ​ចាក់​នរណា​ឈ្នះ​ពាន​លោក​នឹង​យក​ Liverpool

  • 2019-01-06 07:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal ជឿជាក់​ថា​ស្ទីល​លេង​ Liverpool ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp មាន​ប្រៀប​ជាង​ស្ទីល​លេង​របស់​ Manchester City ក្រោម​ការ​ដឹកនាំ​របស់​លោក​ Pep Guardiola ក្នុង​​ការ​ដណ្ដើម​ពាន Premier League។

City ទើប​ធ្វើ​ឲ្យ​ការ​ប្រជែង​ពាន​នៅ Premier League ក្រោយ​យក​ឈ្នះ​ Liverpool ២​ទល់​នឹង​១​នា​ពេល​កន្លង​ទៅ​បន្ថយ​គម្លាត​ពី​៧​ មក​នៅ​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ។​ បើ​សិន​ចាញ់​ Liverpool គម្លាត​នឹង​កើន​ដល់​១០​ពិន្ទុ​ដូច្នេះ​មាន​ន័យ​ថា​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​នឹង​លែង​ល្អ​មើល​ហើយ​ព្រោះ​ដាច់​គ្នា​ឆ្ងាយ​ពេក។​

យ៉ាង​ណា​ Van Gaal អតីត​អ្នក​ចាត់ការ​បិសាច​ក្រហម​នៅ​តែ​ជឿ​ថា​ Liverpool គឺ​ជា​ក្រុម​លើក​ពាន​នៅ​ចុង​រដូវ​កាល​នេះ​បើ​ទោះ​ City បាន​បញ្ចប់​កំណត់ត្រា​មិន​ដែល​​ចាញ់​របស់​ពួកគេ​ក៏​ដោយ លោក​ថែម​ទាំង​និយាយ​ថា​ហ៊ាន​ភ្នាល់​ដោយ​ចាប់​យក​ខាង​​ Liverpool។​​

“Klopp អាច​ស្ដារ​ស្ថាន​ភាព​របស់​ Liverpool ឲ្យ​ទៅ​ជា​ក្រុម​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា​បាន បើ​សិន​ចង់​ចាក់​ ខ្ញុំ​នឹង​យក​ខាង​ Liverpool ជា​ក្រុម​ដែល​លើក​ពាន។​ មែន​ទែន​ទៅ City ល្អ​ និង​មាន​កីឡាករ​សំបូរ​ដោយ​គុណភាព​តែ​ Pep គាត់​មាន​កំហុស​ត្រង់​បង្វឹក​កីឡាករ​ឲ្យ​តែ​ប្រយុទ្ធ​ ងាក​ទៅ​ខ្សែ​ការពារ​វិញ​នៅ​ទន់ខ្សោយ​ជាង​ Liverpool"។ បុរស​សញ្ជាតិ​ហូឡង់​និយាយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន