Solskjaer ៖ Spurs ជា​ការ​សាកល្បង​សមត្ថភាព​ត្រឹមត្រូវ​ដំបូង​របស់​ខ្ញុំ​

  • 2019-01-06 08:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer បាន​សារភាព​ថា​ការ​ធ្វើ​ដំណើរ​របស់ Manchester United ទៅ​សួរ​សុខទុក្ខ Tottenham នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​គឺ​ជា "ការ​ធ្វើ​តេស្ត​ត្រឹមត្រូវ" ដំបូង​របស់​លោក​​ក្នុង​នាម​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន។

Man United បាន​ចាប់ផ្តើម​ដ៏​ល្អ​ឥតខ្ចោះ​ក្រោម​ការដឹកនាំ​របស់ Solskjaer ដោយ​បាន​ផ្តួល​ក្រុម Cardiff, Huddersfield, Bournemouth, Newcastle និង Reading ប៉ុន្តែ​​បិសាច​ក្រហម​មិន​ទាន់​បាន​ជួប​ក្រុម​កំពូល​តារាង​ទាំង​៦​នៅ​ឡើយ។

Solskjaer បាន​និយាយ​បន្ទាប់​ពី​ទទួល​ជ័យជម្នះ ២-០ កាល​ពី​ថ្ងៃ​សៅរ៍​នៅ​លើ​ទឹក​ដី Reading ក្នុង​ការ​ប្រកួត​ជុំទី ៣ នៃ​ក្របខ័ណ្ឌ FA Cup ថា "ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Wembley គឺ​ជា​ការ​សាកល្បង​ដ៏​ត្រឹមត្រូវ"។

"យើង​កំពុង​តែ​ទន្ទឹង​រង់ចាំ​រឿងនោះ​ព្រោះ​វា​នឹង​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា​ [សមត្ថភាព​] យើង​ប៉ុណ្ណា​ពេល​ប៉ះ​ក្រុម​ខ្លាំង"។

Romelu Lukaku និង Alexis Sanchez ត្រូវ​បាន​ជាប់​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់ Solskjaer នៅ Old Trafford កាល​ពី​ថ្ងៃ​សៅរ៍ ដែល​អាច​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​បែលហ្សិក​បញ្ចប់​ទី​បាន​​យ៉ាង​ល្អ ហើយ​ជម្រើស​ទាំង​២​នេះ​ Solskjaer អាច​នឹង​ពិចារណា​ដើម្បី​ប្រើ​នៅ​ពេល​ជួប Spurs៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត