Real ខ្ទាតដល់លេខ៥ក្រោយចាញ់ Sociedad នៅដីខ្លួនឯង

  • 2019-01-07 01:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានរងបរាជ័យលើកដំបូងក្នុងរយ:ពេល១៥ឆ្នាំនៅទឹកដី Santiago Bernabeu ក្រោមស្នាដៃ Real Sociedad ក្រោយចាញ់ក្នុងលទ្ធផល០ ទល់នឹង២។

ការប្រកួតក្របខ័ណ្ឌ La Liga កាលពីយប់មិញក្រុមភ្ញៀវមានឱកាសនាំមុខ១គ្រាប់មុនតាំងពី៣នាទីដំបូងជាការស៊ុតបាល់ប៉េណាល់ទីរបស់ ខ្សែប្រយុទ្ធ Da Silva បន្ទាប់ពី Casemiro បង្កកំហុសលើ Mikel Merino។ លទ្ធភាពតាមស្មើរបស់ Real កាន់តែយ៉ាប់យឺនក្រោយពេល Lucas Vazquez ត្រូវពិន័យកាតក្រហមបណ្ដេញចេញនៅនាទី៦១។

លុះចុងម៉ោងនាទី៨៣ Sociedad ដែលចំណេញកីឡាករម្នាក់បានបន្ថែម១គ្រាប់ទៀតជាការតែតបញ្ចូលទីរបស់ខ្សែបម្រើ Ruben Pard។ លទ្ធផលនេះបានធ្វើឲ្យ Madrid ធ្លាក់ទៅលេខ៥ក្នុងតារាង ស្របពេល Sociedad ឡើងទៅលេខ១១។

ដោយឡែក Barcelona វិញបានបន្តក្ដោបយក៣ពិន្ទុឈរកំពូលតារាងក្រោយយកឈ្នះ Getafe ២ទល់១ ដោយដាច់ក្រុមលេខ២ Atletico Madrid ចំនួន៥ពិន្ទុគិតត្រឹមសប្ដាហ៍ទី១៨៕

អត្ថបទ៖ វីរ័ត្ន