ទើបតែចូលដល់​ឆ្នាំ ២០១​៩ រកឃើញ​ទូរសព្ទ​ សម្រស់​ប្រជ្រុយ​ស្អាត​ជាង​គេ

  • 2019-01-07 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​ទាំងអស់​គ្នាដឹង​ហើយថា ក្រុមហ៊ុន​ស្មាតហ្វូននានា កំពុងព្យាយាម​ធ្វើយ៉ាងណា​បង្កើតទូរសព្ទឲ្យប្លែកជាងឆ្នាំមុនៗ ខ្លះដាក់កាមេរ៉ាហូតឡើងលើ ខ្លះដាក់កាមេរ៉ា(pop-up) លោតឡើងលើ។ យ៉ាងណាក្តី ទើបតែដើមឆ្នាំ ២០១៩ Honor View 20 របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​អ្នក​និយម​តាម​ដាន​បច្ចេកវិទ្យា​ថ្មីៗ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា ស្មាតហ្វូន​ដែល​មាន​រចនាបថអេក្រង់​លាត​ពេញ​ទី បង្កប់​កាមេរ៉ា​មុខ​ស្អាត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៩។

Honor View 20 ជាប់​ឈ្មោះអេក្រង់​លាត​ពេញ​ទី ស្អាត​ជាង​គេ​

ផ្ទៃ​ខាង​មុខ​របស់ Honor View 20 គ្មាន​ស្នាម​ឆែប​អេក្រង់ ប៉ុន្តែ​មាន​ជំនួស​មក​វិញ​នូវ​រន្ធ​ពណ៌​ខ្មៅ​នៅ​ផ្នែក​ខាង​ឆ្វេង​ដែល​ជា​កាមេរ៉ា​សម្រាប់​ថត​ Selfie។

ដោយឡែក​មិន​មែន​ទើប​តែ​មាន​លើ Honor view 20 នេះ​ទេ កាល​ពី​ចុង​ឆ្នាំ ២០១៩ Samsung [Galaxy A8s និង ​ Huawei Nova 4]http://news.sabay.com.kh/article/1107879#utm_campaign=onpage ""() ​បាន​ប្រជែង​គ្នា​ចេញ​មក​តំណាល​គ្នា ​ឯ​រូបរាង​ក៏​ស្អាត​ប្រហែល​គ្នា តែ​មិន​បាន​ជាប់​ឈ្មោះ​នោះ​ទេ។

Galaxy A8s និង ​ Huawei Nova 4

Hornor View 20 បំពាក់​ដោយ​បន្ទះឈីប Kirin 980 ដែល​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ ៤៨ មេហ្គា​ភិចសែល មាន​មុខងារ TOF 3D សេនស័រ អាច​ថត​វីដេអូ​បាន​កម្រិត HDឯ​ផ្នែក​ខាង​មុខ ២៥ មេហ្គាភិចសែល​។ មានRAM 8GB/6GB មេម៉ូរី 128GB និង RAM 8GBមេម៉ូរី 256GB វា​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី ២២ ខែ​មករា​ខាង​មុខ​នេះ៕

អានបន្ត៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី