យុវជនឆ្នើម Diaz របស់ Man City ចុះកុងត្រាជាមួយ Real ៦ឆ្នាំកន្លះ

  • 2019-01-07 04:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនអេស្ប៉ាញ Brahim Diaz បានសម្រេចផ្ទេរពី Manchester City ទៅកាន់ Real Madrid ក្នុងកុងត្រារយ:ពេល៦ឆ្នាំកន្លះ។

ខ្សែបម្រើវ័យ១៩ឆ្នាំបានចូលរួមជាមួយ City កាលពីឆ្នាំ២០១៣ដោយផ្ទេរពី Malaga ក្នុងវ័យ១៤ឆ្នាំប៉ុណ្ណោះ។ យ៉ាងណារយ: ពេលជាង៥ឆ្នាំមកនេះ Diaz បង្ហាញខ្លួនឲ្យឈុតធំរបស់ក្រុមលោក Pep Guardiola ចំនួន១៥ដង ដោយ៤ដងលេងនៅរដូវកាល២០១៨-១៩ ផ្ទាល់តែម្ដង។

Real ដែលទើបចាញ់ Sociedad ២ទល់នឹង០កាលពីយប់មិញបានចំណាយ១៥លានផោន និងថ្លៃលើលក្ខខណ្ឌផ្សេងៗ Add-ons ចំនួន៦,៥លានផោនផ្សេងទៀតឲ្យ City។ Diaz នឹងធ្វើតេស្ដសុខភាពនៅថ្ងៃច័ន្ទនេះមុនចុះហត្ថលេខាបង្ហាញមុខជាផ្លូវការចំពោះមុខសារព័ត៌មាន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន