១គ្រាប់យប់មិញទៀត Messi ដាច់គេដាច់ឯងនៅតារាង Top Scorer របស់ La Liga

  • 2019-01-07 06:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួត La Liga ដែល Barcelona បានយកឈ្នះ Getafe ២ទល់នឹង១នៅសប្ដាហ៍ទី១៨។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនគឺជាអ្នកស៊ុតបើកឆាកគ្រាប់ទី១នៅនាទីទី ២០ មុនពេលដែល Luis Suarez បន្ថែមគ្រាប់ទីពីរនៅនាទី៣៩។ ម្ចាស់ផ្ទះ Getafe សងបាន១គ្រាប់វិញមុនចប់វគ្គទីមួយស៊ុតបញ្ចូលទីដោយ Mata នៅនាទី៤៣។

១គ្រាប់យប់មិញធ្វើឲ្យ Messi ពេលនេះដាច់កំពូលតារាង Top Scorer របស់ La Liga មាន១៦គ្រាប់នៅក្នុងដៃ តាមពីក្រោយដោយមិត្តរួមក្រុម Suarez មាន១២គ្រាប់ ខណ: Cristhian Stuani របស់ Girona មាន១១គ្រាប់ឈរលេខ៣។ គិតជារួមវិញ Messi រកបាន៣៩៩គ្រាប់ហើយនៅលីគកំពូលអេស្ប៉ាញច្រើនជាងកីឡាករណាទាំងអស់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន