​មក​ដឹង​តម្លៃ​រថយន្ត​លក់​ដាច់​បំផុត CR-V ៧ កៅ​អី​ស៊េរី ២០១៩

  • 2019-01-07 05:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Honda ប្រចាំ​នៅ​ប្រទេស​អូស្រ្តលី ទើប​នឹង​បាន​បន្ថែម​ប្រភេទ​ថ្មី ៣ ទៀត​ដែល​ជា​រថយន្ត SUV លក់​ដាច់​ជាង​គេ​គឺ Honda CR-V រួម​ទាំង​បាន​បញ្ចេញ​តារាង​តម្លៃ​រថយន្ត​ទាំង​នោះ​ផង​ដែរ។

៣ ប្រភេទ​នោះ​រួម​មាន​ EV Drive, Hybrid Drive និង Engine Drive។ ចំពោះ​ EV Drive ​​ម៉ូទ័រ​អគ្គិសនី​​​ត្រូវ​ប្រើ​ថាមពល​ដែល​មក​ពី​អាគុយ​ទាំង​ស្រុង។ ចំណែក​ Hybrid Drive ម៉ាស៊ីន​​ប្រើ​ប្រេង​ឥន្ធនៈ​ធម្មតា​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​​ទៅ​ម៉ូទ័រ​បម្លែង​ថាមពល​ ដើម្បី​ផលិត​ថាមពល​ឲ្យ​ម៉ូទ័រ​អគ្គិសនី ហើយ​ក៏​អាច​ផ្ដល់​ថាមពល​ខ្លះៗ​​សម្រាប់​ស្តុក​ទុក​ក្នុង​អាគុយ​ផង​ដែរ។ ចុង​ក្រោយ​ Engine Drive អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​​ផ្ដល់​ថាមពល​ដល់​​កង់​ទាំង​បួន​ដោយ​ផ្ទាល់ ហើយ​មាន​ម៉ូទ័រ​អគ្គិសនី​ជា​អ្នក​បន្ថែម​ថាមពល​ពេល​ចាំ​បាច់។

ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​ក្នុង​វិញ​មាន​ដូច​ជា បំពាក់​អេក្រង់​បង្ហាញ​ព័ត៌មាន​ដោយ​អាច​ភ្ជាប់​អ៊ីនធើណិត​ជាមួយ Apple CarPlay និង AndroidAuto ទំហំ ១៨ អ៊ិញ។ មាន​បំពាក់​កាមេរ៉ា​មើល​ក្រោយ ម៉ាស៊ីនត្រជាក់​ទាំង​៣ ប្រឡោះ​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ។

ចំពោះ​ស្ដង់​ដា​សុវត្ថិភាព​បំពាក់​លើ CR-V នេះ​មាន​ដូច​ជា ពោង​ការពារ​សុវត្ថិភាព, ប្រព័ន្ធ​ភ្លើង​ពេល​ចុះ​អ័ព្ទ, ប្រព័ន្ធ​ត្រួត​ពិនិត្យ​កង់ ប្រព័ន្ធ​លំនឹង​រថយន្ត(VSA) ប្រព័ន្ធ​ជំនួយ​ឡើង​ចំណោត(HAS) សញ្ញា​ប្រកាស​អាសន្ន(ESS) ប្រព័ន្ធ​ហ្វ្រាំង ABS អំពូល​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ និង​ហ្វ្រាំង etrictric-park-brake(EPB)។

CR-V ៧ កៅ​អី​នេះ ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ទំហំ ១,៥ លីត្រ Turbocharged ៤ ស៊ីឡាំង​ជាប្រភេទ​ម៉ាស៊ីន​សាំង ​និង​មាន​កម្លាំង ១៨៥ សេះ។ Honda CR-V ​ ស៊េរី​ឆ្នាំ ២០១៩ មួយ​នេះ​គឺ​ស៊ីសាំង​​ ៩,២៦ លីត្រ​ក្នុង​ចម្ងាយ ១០០ គ.ម។

​នេះ​ជា​តារាង​តម្លៃ៖

  • CR-V VTi (E) ៧ កៅ​អី​៖ តម្លៃ ៣៤,៤៩០ ដុល្លារ​អូស្រ្តាលី ប្រមាណ​ជា ២៤,៦០៩ ដុល្លារ​អាមេរិច
  • CR-V VTi (L) ៧ កៅ​អី​៖ តម្លៃ ៣៨,៩៩០ ដុល្លារ​អូស្រ្តាលី ប្រមាណ​ជា ២៧,៨០៧ ដុល្លារ​អាមេរិច
  • CRV-V VTi (S) ៖ តម្លៃ ៣៥,៤៩០ ដុល្លារ​អូស្រ្តាលី ប្រមាណ​ជា ២៥,៣១២ ដុល្លារ​អាមេរិច(AWD)
  • CRV-V VTi (S) ៖ តម្លៃ ៣៣,២៩០ ដុល្លារ​អូស្រ្តាលី ប្រមាណ​ជា ២៣,៧៥២ ដុល្លារ​អាមេរិច(FWD)៕

ប្រភព៖ Caradvice   ប្រែ​សម្រួល៖ រក្សា