ម៉ាកនាឡិកា​មួយប្រើ​វិធីសាស្ត្រ​សាក​ថ្ម​ពីរ​ផ្គួប​គ្នា លែង​ត្រូវការ​ឆ្នាំង​សាក​ក្នុង​ប្រអប់​

  • 2019-01-08 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាម៉ាក PowerWatch X របស់ក្រុមហ៊ុន Matrix បាន​ប្រើ​វិធីសាស្ត្រ​សាក​ថ្មបែប Body Heat ដើម្បីរក្សា​ថាមពល​ថ្ម ដោយមិនចាំបាច់ប្រើឆ្នាំងសាក។ នាឡិកា​នេះមាន​អេក្រង់​ប្រភេទ LCD មាន GPS និង Sensor ស្ទង់​ចង្វាក់​បេះដូង​។ 

Matrix មិន​បាន​ដាក់​ឆ្នាំង​សាក​ចូល​ក្នុង​ប្រអប់​នាឡិកា​នោះ​ទេ ដោយ​ក្រុមហ៊ុន​បាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​សូឡា ក្នុង​ការ​ផ្គត់ផ្គង់ GPS និង Sensor ស្ទង់​ចង្វាក់​បេះដូង​។ 

ប្រព័ន្ធ​សាក​ថ្ម​សូឡា​ជា​មុខងារ​មាន​ការ​សំណូមពរ​ជា​យូរ​មក​ហើយ​នៅ​លើ​បណ្ដាញ​សមាគមន៍ PowerWatch។ ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម Body Heat និង​សូឡា PowerWatch 2 នឹង​ជា​នាឡិកា​តាមដាន​សុខភាព​ដ៏​លេចធ្លោ​។ 

ទស្សនាវីដេអូខាងក្រោម៖

PowerWatch 2 ដែល​នឹង​លេច​រូបរាង​នៅ​ព្រឹត្តិការណ៍ CES នឹង​បន្ថែម​ប្រភព​ថាមពល​មួយ​ទៀត​ពី​ព្រះអាទិត្យ​។   ដូចគ្នានឹង Samsung និង Fitbit ដែរ ក្រុមហ៊ុន Matrix បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​កែប្រែ​មួយ សម្រាប់ PowerWatch 2 ជៀស​ជាង​ពឹង​លើ Wear OS របស់ Google។ 

ឧបករណ៍នេះ​អាច​ភ្ជាប់​ជាមួយ iPhone និង Android ហើយ​ក៏​នឹង​បញ្ចូល​ការ​ប្រើ Google Fit និង​កម្មវិធី Health របស់ Apple រួម​ទាំង​កម្មវិធី​សុខភាព​ផ្សេងៗ ដូចជា Strava៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ tomsguide   ប្រែ​សម្រួល៖ ប៊ុនធឿន