តិចនិក ៥ ជួយ​បន្ថយ​កម្រិត​ប្រើ ថាមពល​អគ្គិសនី​ម៉ាស៊ីន​ត្រជាក់​

  • 2019-01-08 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រូវការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​មាន​ច្រើន​គួរសម ព្រោះអាចជួយ​សម្រួល​សីតុណ្ហភាព​ក្នុង​បន្ទប់ ជាពិសេស​ខែ​ក្តៅ​។ 

លោក Forrest Anderson បាន​បង្ហាញ​បច្ចេកទេស​មួយ​ចំនួន​ជួយ​រក្សា​តម្រូវការ​ថាមពល​អគ្គិសនីម៉ាសុីនត្រជាក់​ចុះ​ទាប និង​នៅ​ត្រជាក់​។ 

១) ប្តូរ​តម្រង (Filter)

តម្រង​ខ្យល់ គួរ​ធ្វើការ​ផ្លាស់ប្ដូរ ១ខែ មួយដង ជាពិសេស​នៅ​រដូវ​ក្តៅ ព្រោះ​មាន​ធូលី​ច្រើន​ក្នុង​ខ្យល់​។ តម្រង​ខ្យល់​ស្ទះ ធ្វើ​ឲ្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ប្រឹង​ដំណើរការ​ខ្លាំង ដើម្បី​រក្សា​នូវ​បរិមាណ​ខ្យល់​ត្រជាក់​។

២) កុំ​ឲ្យ​ឧបករណ៍​ស្ទង់​សីតុណ្ហភាព​ត្រូវ​ក្តៅ​

ឧបករណ៍​ស្ទង់​សីតុណ្ហភាព (Thermostat) វាស់​កម្រិត​សីតុណ្ហភាព​នៅ​ខាងក្នុង​ផ្ទះ​ និង​ប្រាប់​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ដូចនេះ​គួរ​ប្រាកដ​ថា​ទិន្នន័យ​សីតុណ្ហភាព​ត្រឹមត្រូវ​។ កុំ​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ជះ​លើ​ឧបករណ៍​នេះ ដែល​អាច​ឲ្យ​ម៉ាស៊ីន​ត្រជាក់ ដំណើរការ​យូរ​មិន​ចាំ​បាច់​។ ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត ដែល​បញ្ចេញ​កម្តៅ ពុំ​គួរ​ដាក់​ក្បែរ​នឹង Thermostat នោះ​ទេ​។ 

៣) ការពារ​ពន្លឺ​ព្រះអាទិត្យ​

ប្រើ​វាំងនន បិទ​បាំង​ពន្លឺ​ព្រះអាទិត្យ​ជះ​ចូល​ក្នុង​ផ្ទះ បង្ការ​កុំ​ឲ្យ​សីតុណ្ហភាព​កើន​ឡើង​ក្នុង​ផ្ទះ​។ ការ​ដាំ​ដើម​ឈើ ក្បែរ​បង្អួច ក៏​ចូលរួម​ចំណែក​កាន់​បន្ថយ​កម្រិត​ប្រើប្រាស់​អគ្គិសនី​ដែរ ហើយ​ស្អាត​ទៀត។ 

៤) កុំ​បាំង​លំហូរ​ខ្យល់​

ដើម្បី​ជួយ​ដល់​លំហូរ​ខ្យល់ ងាយស្រួល​ឲ្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ដំណើរការ រក្សា​គម្លាត​វត្ថុ​នានា​នៅ​ក្បែរ​នឹង​ម៉ាស៊ីន​ត្រជាក់​ខាងក្រៅ​ពី ២ ទៅ ៤ហ្វីត។ 

៥) ប្រើ​កង្ហារ​ភ្ជាប់​ពិដាន​ជំនួយ​

គួរ​ប្រើ​កង្ហារ​ជាប់​ពិដាន ដើម្បី​ជួយ​រក្សា​ខ្យល់​ត្រជាក់ សម្រាល​បន្ទុក​ដល់​ម៉ាស៊ីន​ត្រជាក់​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://azbigmedia.com/air-conditioner-tips-for-keeping-the-energy-bill-low/

អត្ថបទ៖ ប៊ុនធឿន