ទង្វើមួយចំនួនដែលអ្នកគួរជៀសវាង ដើម្បីបង្ការកុំឲ្យ ទូរសព្ទផ្ទុះថ្ម

  • 2019-01-08 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ម​បំពាក់​ក្នុង​ស្មាតហ្វូន អាច​ជួយ​ធានា​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង ដែល​ជា​ទូទៅ​មាន​ការ​ដាក់​ក្បែរ​ខ្លួន​ជានិច្ច​។ ប៉ុន្តែ​ចំណុច​មិន​ល្អ​ត្រង់​ថា នៅ​ពេល​ថ្ម​ផលិត​ខុស​បច្ចេកទេស ឬ​ដំណើរការ​ខុស​ប្រក្រតី ដោយសារ​សកម្មភាព​ប្រើប្រាស់​ទូទៅ អាច​បង្ក​ហានិភ័យ​ផ្ទុះ​បាន​។​ការ​ផ្ទុះ​ស្មាតហ្វូន ជា​ធម្មតា​មក​ពី​ការ​ឆ្លង​ចរន្ត​នូវ​សមាសធាតុ​ខាងក្នុង កើន​កម្តៅ​ខ្លាំង​មិន​ថមថយ​។

១) កុំ​ប្រើ​ទូរសព្ទ​អំឡុង​ពេល​សាក​ថ្ម​។ ពេល​សាក​ថ្ម​ទូរសព្ទ​នឹង​កើន​កម្តៅ ហើយ​បើ​បន្ត​ប្រើ​កាន់​តែ​ធ្វើ​ឲ្យ​ទូរសព្ទ​កើន​កម្តៅ​បន្ថែម​។

២) ប្រើ​តែ​ឆ្នាំង​សាក​ស្រ៊ីន​។ ក្រុមហ៊ុន​ផលិត​ឧបករណ៍​តែងតែ​មាន​ការ​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​ឆ្នាំង​សាក​មក​ជាមួយ​ឧបករណ៍​ក្នុង​ប្រអប់​។ ឆ្នាំង​សាក​ផ្សេង​ក៏​អាច​ប្រើ​បាន​ដែរ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​មាន​ប្រភព​ក្រុមហ៊ុន​ច្បាស់លាស់​។​

៣) កុំ​ប្រើ​ឆ្នាំង​សាក Tablet ជាមួយ​ស្មាតហ្វូន​។ កម្រិត​ថាមពល​មាន​ភាព​ខុសគ្នា អាច​នឹង​ធ្វើ​ឲ្យ​ថ្ម​លើ​ឧបករណ៍​កើន​កម្តៅ ឬ​ខូច​ថ្ម​។

៤) ពេល​សាក​បាន ១០០% ត្រូវ​ដក​ចេញ ដោយសារ​ការ​សាក​ទុក​ចោល​អាច​នឹង​ធ្វើ​ឲ្យ​ថមថយ​គុណភាព​ថ្ម​បាន​។

៥) ប្រើ​តែ​ថ្ម​ស្រ៊ីន​។ ថ្ម​មាន​ប្រភព​មិន​ច្បាស់លាស់ អាច​នឹង​ធ្វើ​ឲ្យ​ឧបករណ៍​មាន​បញ្ហា​បាន​។

៦) កុំ​ប្រើ​ថ្ម​ដែល​ខូច​ទ្រុង​ទ្រាយ​។ បើ​ធ្លាប់​ធ្លាក់​ទូរសព្ទ​ប៉ះ​ត្រូវ​ផ្នែក​ខាងក្រោយ គួរ​យក​ទៅ​ជួប​ជាង ក្នុង​ការ​ពិនិត្យ ប្រាកដ​ថា​ថ្ម​មិន​ខូច​ទ្រុង​ទ្រាយ​។

៧) គួរ​ជៀសវាង​ប្រើ​ថ្ម​ជំនួយ (Power Bank) ជាមួយ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​របស់​អ្នក មាន​ប្រភព​មិន​ច្បាស់លាស់​។

៨) មាន​ឆ្នាំង​សាក និង​ថ្ម​ស្រ៊ីន ប៉ុន្តែ​ក៏​គួរ​មើល​ដែរ ចំពោះ​ប្រ៊ី​ភ្លើង​សាក ប្រាកដ​ថា​មិន​ធ្លាប់​ឆេះ​ខ្មៅ​។

៩) ពេល​សាក​ថ្ម ពុំ​គួរ​ដាក់​ក្បែរ​ខ្លួន​នោះ​ទេ​។ គួរ​ជ្រើសរើស​កន្លែង​ទូលាយ នឹង​ឆ្ងាយ​ពី​ខ្លួន​ប្រហែល ១០ហ្វីត​។

១០)​ កុំ​ឲ្យ​ទូរសព្ទ​ត្រូវ​ទឹក ឬ​សើម ហើយ​បើ​ត្រូវ​ទឹក​គួរ​ដោះ​ថ្ម​ចេញ បើ​ថ្ម​មិន​អាច​ដោះ​បាន គួរ​ទុក​ចោល​ដោយ​កុំ​ចុច​បើក​ប្រព័ន្ធ។ អាច​សាក​បើក​បាន ក្រោយ ២៤ម៉ោង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ timesnownews   ប្រែ​សម្រួល៖ ប៊ុនធឿន