ក្ដៅសាច់! Arsenal ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ Man Utd នៅ FA Cup ជុំ​ទី​៤

  • 2019-01-08 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ចាប់​ឆ្នោត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប៉ះ​ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United នៅ​ពាន​រង្វាន់ FA Cup ជុំ​ទី​៤។

ការ​ប្រកួត​ពាន FA Cup បាន​បញ្ចប់​ជុំ​ទី​៣​កាល​ពី​​យប់​មិញ ដោយ​គូ​ចុងក្រោយ Liverpool បាន​ធ្លាក់​ចេញ​ដោយ​សារ​ក្រុម Wolverhampton លទ្ធផល ២-១។ យ៉ាងណា​គេ​មិន​ទាន់​រក​ឃើញ​ក្រុម​ឡើង​មក​អស់​ទេ ដោយ​សារ​ប្រកួត​ទី​១​របស់​ពួក​គេ​ស្មើ ដូច្នេះ​ត្រូវ​លេង​ប្រកួត​ទី​២​ដើម្បី​កាត់​សេចក្ដី​ឡើង​មក​ជុំ​ទី​៤។

ក្រោយ​ចប់​ការ​ប្រកួត​គូនេះ​ក៏​មាន​ការ​ចាប់​ឆ្នោត​ជុំ​ទី​៤​ភ្លាម​ៗ ក្នុង​នោះ​គូ​ដែល​ចាប់​អារម្មណ៍​បំផុត Arsenal ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ជួប​ក្រុម​កំពុង​ឡើង​ជើង Man Utd។

ក្រុម​ទាំង​ពីរ​ជា​ក្រុម​ជោគជ័យ​ខ្លាំង​​បំផុត​ក្នុង​ពាន FA Cup ដោយ Arsenal ធ្លាប់​គ្រង​ជា​ម្ចាស់​ពាន​១៣​ដង ខណៈ United ១២​ដង។ សម្រាប់​​ការ​ចាប់​គូ​ផ្សេង​ក្លឹប Gillingham ដែល​លេង​នៅ League One ត្រូវ​ជួប Swansea City ក្រោយ​​ទម្លាក់ Cardiff។ Manchester City  ម្ចាស់​ជើង​ឯក Premier League ជួប Burnley ស្របពេល Crystal Palace ត្រូវ​ស្វាគមន៍ Tottenham។​ ម្ចាស់​ជើង​ឯក FA Cup ឆ្នាំ​មុន Chelsea អាច​ជួប Sheffield Wednesday ឬ Luton Town ដែល​ត្រូវ​ប្រកួត​ទី​២ ក្រោយ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា៕

ខាង​ក្រោម​ជា​ការ​ចាប់​ឆ្នោត​ជុំ​ទី​៤ FA Cup

Swansea v Gillingham

Wimbledon v West Ham

Shrewsbury ឬ Stoke v Wolves

Millwall v Everton

Brighton v West Brom

Bristol City v Bolton

Accrington v Derby or Southampton

Doncaster v Oldham

Chelsea v Sheffield Wednesday ឬ Luton

Newcastle ឬ Blackburn v Watford

Middlesbrough v Newport

Manchester City v Burnley

Barnet v Brentford

Portsmouth v QPR

Arsenal v Manchester United

Crystal Palace v Tottenham ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម