ឡាន Prius មួយ​ទឹក​ស៊េរី ២០១០ ​តម្លៃ​ប៉ុន្មាន​ពេល​នេះ?

  • 2019-01-08 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 129

ចន្លោះមិនឃើញ

ជា​​ប្រភេទ​ឡាន​មួយ​ទឹក​កំពុង​មាន​ទី​ផ្សារ Prius ជា​ជម្រើស​មួយ​សម្រាប់​អ្នក​​ចង់​បាន​ឡាន​ស៊ី​សាំង​តិច និង​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ។

តាម​ឃ្លាំង​កំពុង​នាំ​ចូល និង​មាន​​អ្នកប្រើ​ប្រាស់​ច្រើន​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ មាន​តម្លៃ​ចន្លោះ​ពី ១០ ០០០ ទៅ ១៦ ០០០ ដុល្លារ តាម​ពណ៌​ Option និង​គុណភាព។

ងាក​មក​មើល Prius ស៊េរី​ខ្អស់​ចាប់​ពី​ឆ្នាំ ២០១០ វិញ។ លោក ម៉េង យិធ ម្ចាស់​ឃ្លាំង​លក់​ឡាន​មួយ​ទឹក Y168 Car Shop បាន​ប្រាប់ Sabay ថា​លោក​បាន​នាំ​ចូល​ប្រភេទ​ឡាន Prius មួយ​ទឹក​នេះ​មាន​ចាប់​ពី​ស៊េរី​ឆ្នាំ ២០១០ ២០១២ និង ២០១៣ ចំពោះ​តម្លៃ​ក៏​រាង​ថ្លៃ​គួរ​សម​ដែរ។​

ចំពោះ Prius ស៊េរី ២០១០ មួយទឹក​នេះ​ដែរ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ទង់ ២៦ ០០០ ដុល្លារ សម្រាប់​ប្រភេទ Full Option និង​តម្លៃ​ខ្ទង់ ២៤ ៥០០ ដុល្លារ ប្រភេទ Hafl Full និងតម្លៃ​ខ្ទង់ ២៣ ០០០ ដុល្លារ​ សម្រាប់​ប្រភេទ Base Option ពណ៌ស សម្រាប់​ពណ៌​ទឹក​មាស​ ទឹក​មាសអាច​មាន​តម្លៃ​ទាប​ជាង​នេះ​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ តាម​ Option និង គុណភាព។

ចំណុច​ពិសេសៗ​លើ​ Prius ស៊េរី​ ២០១០ មាន

  • មាន​មុខងារ​លាង​សម្អាត​អំពូល​ខាង​មុខ
  • Sensor ជំនួយ​ពេល​ចូល​ចត
  • ប្រព័ន្ធ​​បំពង​សំឡេង​ JBL កម្រិត​ Premium
  • កៅអី​តៃកុង​អាច​​សារ៉េ​ ដោយ​ប៊ូតុង​ស្វ័យប្រវត្តិ។

លក្ខណៈ​បច្ចេកទេស

  • Toyota Prius ឆ្នាំ​ ២០១០ មាន​កម្លាំង​ម៉ាស៊ីន​ ១,៨ មាន​ស៊ីឡាំង​ ៤ បន្ថែម​ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ អាច​​បង្កើន​កម្លាំង​សរុប​បាន ១៣៤ សេះ។

  • កម្រិត​ស៊ី​សាំង​បើក​ក្នុង​ក្រុង​ ១០០ គ.ម ស៊ី​ប្រហែល ៤,៦ លីត្រ និង​​ក្រៅក្រុង ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ៤,៩ លីត្រ។

ចំណែក Prius ស៊េរី​ឆ្នាំ ២០១២ និង ២០១៣ ដែល​កំពុង​នាំ​ចូល​មក​លក់​ដែរ​តាម​ប្រភព​ពី​ឃ្លាំង Y168 មាន​សម្រាប់​ស៊េរី​ឆ្នាំ ២០១២ មាន​តម្លៃ​ប្រមាណ​ជា ២៧ ៥០០ ដុល្លារ និង​ស៊េរី​ឆ្នាំ ២០១៣ មាន​តម្លៃ​ប្រមាណ​ជា ២៩ ០០០ ដុល្លារ ជា​ប្រភេទ Hafl Full ពណ៌​ស៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

រូបភាព៖ ​ឃ្លាំង Y168 Car Shop និង ឃ្លាំង 288 Garage

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ឃ្លាំង Y168 Car Shop និង ឃ្លាំង 288 Garage។


អត្ថបទ៖ ម៉េងងី