សេវា​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា​ កើន ៣,៧៨% គិតត្រឹមចុងឆ្នាំ ២០១៨

  • 2019-01-08 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ហៅ​កាត់ TRC បាន​ឲ្យដឹង​ថា គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតិ​សេវា​ទូរសព្ទ​ចល័ត​ (ប្រតិបត្តិករ​ចំនួន ៦)​ មាន​ចំនួន​ជាង ១៩​លាន​ស៊ីមកាត (១៩ ៣០១ ៥០២) ​ត្រូវ​នឹង​ ១២០,១១% មាន​កំណើន​ ៣,៧៨% បើ​ធៀប​នឹង​​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​ត្រឹម​តែ​ ១៨ ៥៩៧ ៧៤៣ ស៊ីម​កាត។

របាយការណ៍​ដដែល​បន្ត​ថា សេវា​ទូរសព្ទ​អចល័ត (ប្រតិបត្តិករ​ចំនួន ​៧) មាន​ចំនួន ៩១៣៣១ នាក់ ត្រូវនឹង ០,៥៧% ថយ​ចុះ ២៧,៤៦% បើ​ធៀប​នឹង​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​រហូត​ដល់ ១២៥៩០៨ ​នាក់។

ចំពោះ​សេវា​អ៊ីនធឺណិត​ចល័ត (ប្រតិបត្តិករ​ចំនួន ​៧) មាន​ចំនួន ១២ ៩៧៤ ៣១៩ ស៊ីម​កាត ត្រូវ​នឹង ៨០,៧៤% បើ​ធៀប​នឹង​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​កំណើន ២២,៧៩% ដែល​មាន​ត្រឹមតែ ១០ ៥៦៥ ៨៧៥ ស៊ីម​កាត។

ចំណែក​សេវា​អ៊ីនធឺណិត​អចល័ត (ប្រតិបត្តិករ​ចំនួន ៣៤) មាន​ចំនួន ១៤៧៥៩៦ នាក់ ត្រូវនឹង ០,៩២% បើ​ធៀប​នឹង​តួលេខ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​មាន​កំណើន ៩,១៦% ដែល​មាន​ត្រឹមតែ ១៣៥​២០៦ នាក់​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ប្រភព៖ Kley Kley អត្ថបទ៖ លាភ

អត្ថបទ៖ ម៉េងងី