Salah ឈ្នះ​ពាន​ កីឡាករ​ឆ្នើម​ទ្វីប​អាហ្វ្រិក​២​ឆ្នាំ​ជាប់​គ្នា​

  • 2019-01-09 01:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah របស់​ Liverpool ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក African Football Player of the Year សម្រាប់​ឆ្នាំ​២០១៨។​​

ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​លើក​ពាន​ខាង​លើ​ក្រោយ​យក​ឈ្នះ​មិត្ត​រួម​ក្រុម​ Sadio Mane របស់​សេណេហ្គាល់​ និង​ Pierre-Emerick Aubameyang របស់​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ហ្គាបុង។​ Salah ទទួល​ពាន​ខាង​លើ​ក្នុង​កម្មវិធី​ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​សេណេហ្គាល់​កាល​ពី​ម្សិលមិញ។​

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ Salah ដែល​លើក​ពាន​បុគ្គល​ដ៏​ធំ​ប្រចាំ​ទ្វីប​អាហ្វ្រិក។​ កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ស៊ុត​បញ្ចូល​ទី​៤៤​គ្រាប់​ឲ្យ​ Liverpool កាល​ពី​រដូវ​កាល​មុន​ និង​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League។ រដូវ​កាល​ថ្មី​រូប​គេ​រក​បាន​១៦​គ្រាប់​គិត​លើ​គ្រប់​កម្មវិធី​ឲ្យ​ក្រុម​លោក​ Jurgen Klopp៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន