៨ចំណុច ពីជំងឺ Depression មិនសូវមានអ្នកដឹង ភាគច្រើនច្រឡំថាខ្លួនឯងគ្រាន់តែពិបាកចិត្តធម្មតា
- 2019-01-09 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ចំណុច ពីជំងឺ Depression មិនសូវមានអ្នកដឹង ភាគច្រើនច្រឡំថាខ្លួនឯងគ្រាន់តែពិបាកចិត្តធម្មតា
ចន្លោះមិនឃើញ
បច្ចុប្បន្នមនុស្សមួយចំនួនពិបាកនឹងទទួលយក ឬគិតថា អ្នកមានបញ្ហាបាក់ទឹកចិត្ត គឺមកពីគិតច្រើន រហូតឈានទៅគិតខ្លីធ្វើរឿងមួយចំនួនដែលស្មានមិនដល់ បើធ្ងន់ធ្ងរគឺដល់ថ្នាក់សម្លាប់ខ្លួនឯងក៏មាន។
ដើមហេតុដំបូង មនុស្សជាច្រើនគិតថាការបាក់ទឹកចិត្ត ឬDepression គឺគ្រាន់ជាអារម្មណ៍ពិបាកចិត្តធម្មតាៗ និងគ្មានអ្វីគួរឲ្យបារម្ភ។ ផ្ទុយទៅវិញករណីនេះ បើតាមអ្នកជំនាញសុខភាពផ្លូវចិត្តបានបញ្ជាក់ថា ការបាក់ទឹកចិត្ត គឺមានរឿងច្រើនលើសពីអ្វីដែលយើងមិនធ្លាប់ដឹង។ វាអាចបង្កជារោគសញ្ញាគ្រប់យ៉ាង ហើយថែមទាំងអាចមានការប្រែប្រួលពីមនុស្សម្នាក់ ទៅម្នាក់ទៀតផងដែរ។
តាមគេហទំព័រ Health.com.kh បានបញ្ជាក់ថា បាក់ទឹកចិត្ត គឺជាអ្វីដែលរំខានដល់អ្នក ឬរំខានដល់មនុស្សដែលអ្នកស្រឡាញ់បាន។ សូមស្វែងរកការព្យាបាលឲ្យទាន់ពេលវេលា ដោយចៀសវាង ការវិវត្តទៅជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុត ដែលនាំឲ្យមានផលវិបាកច្រើន។
ខាងក្រោមនេះ ជារោគសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងមានបញ្ហាបាក់ទឹកចិត្ត ដែលត្រូវការប្រឹក្សា និងព្យាបាលជាមួយអ្នកជំនាញ។
១. ឆេវឆាវ
ការដែលឆេវឆាវគ្រប់ពេល គឺជារឿងធម្មតា ដែលយើងតែចំណាំថាកើតមាន ជាពិសេសនៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់ ឬស្រ្តេសជាដើម។ សម្រាប់មនុស្សដែលបាក់ទឹកចិត្ត អ្នកជំនាញនិយាយថា វាគឺជារឿងតែងតែកើតឡើង ជាពិសេសមនុស្សប្រុសតែម្ដង។
២. ខឹង
មនុស្សម្នាក់ដែលកើតបញ្ហាបាក់ទឹកចិត្ត តែងមានអារម្មណ៍ខឹងខ្លាំងចំពោះខ្លួនឯង ព្រមទាំងមនុស្សនៅជុំវិញខ្លួនផងដែរ។ អ្នកបាក់ទឹកចិត្តមួយចំនួនប្រហែលជាបង្ហាញការខឹងរបស់ខ្លួនម្ដងទៀតខណៈពេលដែលអ្នកដទៃបង្ហាញនូវទំនាក់ទំនងដែលប្រេះឆា ឬហិង្សា។
៣. គេងមិនលក់ ពិបាកគេងឲ្យលក់ ការភ្ញាក់ច្រើនដងនៅពេលយប់ និងឆាប់ភ្ញាក់ពីគេងជាងធម្មតា សុទ្ធតែជាសញ្ញាបញ្ជាក់អំពីការគេងមិនលក់ ហើយវាក៏ជារឿងដែលអាចប៉ះពាល់ដល់អ្នកដែលកើតជំងឺបាក់ទឹកចិត្តដែរ បញ្ហាគេងមិនលក់អាចធ្ងន់ធ្ងរ នៅពេលមានរោគសញ្ញាផ្សេងៗទៀត នៃការបាក់ទឹកចិត្ត។
៤. គេងច្រើនពេក
ម៉្យាងវិញទៀតវាក៏ជារឿងដែលអាចទៅរួចដែរសម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្តហើយគេងច្រើនជ្រុលទៀត។អ្នកប្រហែលជាកំពុងតែមានជំងឺបាក់ទឹកចិត្តដែរ បើសិនជាអ្នកមានអារម្មណ៍ថាចេះតែចង់គេងភ្លាមៗក្រោយពីធ្វើអ្វីមួយរួច ឬទើបមកដល់ផ្ទះ។
៥. ភ្លេចភ្លាំង
នៅពេលអ្នកបាក់ទឹកចិត្ត វាគឺជារឿងមួយដែលអាចទៅរួចបំផុតដែលបញ្ជាក់ថា ការចងចាំរបស់អ្នកមានការចុះខ្សោយខ្លាំង។ អ្នកប្រហែលជាមិនអាចចងចាំនូវឈ្មោះ ឬលេខដែលសំខាន់ៗ។ អ្នកប្រហែលជាមិនអាចចងចាំថ្ងៃខែ និងពេលវេលាសំខាន់ៗ ដែលរឿងនេះ នឹងផ្ដល់ផលអវិជ្ជមានចំពោះការងារ ឬសាលារៀន។
៦. ពិបាកផ្ចង់អារម្មណ៍
មនុស្សម្នាក់ដែលនៅចំពោះមុខអ្នកកំពុងតែប្រាប់រឿងដែលភ្ញាក់ផ្អើល ប៉ុន្តែចិត្តអ្នកគឺមិនផ្ចង់អារម្មណ៍លើរឿងនេះទៅវិញ។ មិនមែនមានន័យថា អ្នកមិនអាចធ្វើបានទេ វាគ្រាន់តែទាក់ទងនឹងចិត្តអ្នកមិនអាចធ្វើបាន។ វាមិនសូវខុសគ្នានឹងការភ្លេចភ្លាំងទេ ហើយវាក៏អាចជាសញ្ញាមិនសូវដឹងមួយទៀតរបស់ការបាក់ទឹកចិត្តដែលរំខានដល់ជីវិតរស់នៅរាល់ថ្ងៃបាន។
៧. ផឹកគ្រឿងស្រវឹង
អ្នកខ្លះដែលមានជំងឺបាក់ទឹកចិត្តជ្រើសរើសការដោះស្រាយជាមួយនឹងជំងឺផ្លូវចិត្តតាមរយៈការញ៉ាំគ្រឿងស្រវឹងច្រើនៗ។ អ្វីដែលគួរឲ្យពិបាកចិត្តនោះគឺថា រឿងនេះអាចធ្វើឲ្យមានអំពើហិង្សាបាន។គ្រឿងស្រវឹងពិតជាអ្វីដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តញ៉ាំច្រើនៗ ហើយក៏ចូលចិត្តវាដែរ។
៨. ឈឺចាប់រ៉ាំរ៉ៃ
គ្រូពេទ្យនិយាយថា វាមានទំនាក់ទំនងដ៏ខ្លាំងក្លាមួយរវាងការបាក់ទឹកចិត្ត និងឈឺចាប់។ ក្នុងករណីខ្លះ ការបាក់ទឹកចិត្តអាចបង្កជាការឈឺចាប់រួចទៅហើយទៅជាឈឺចាប់ខ្លាំង។ ហើយករណីខ្លះទៀត ការឈឺចាប់ដែលមានរួចហើយអាចធ្វើឲ្យបាក់ទឹកចិត្ត កាន់តែខ្លាំងបន្ថែមទៀត។ អ្នកខ្លះទៀត ការឈឺចាប់កាន់តែធ្ងន់ធ្ងរក៏មាន៕