ផ្អែមហួស!!​អនាគតភរិយានាយ ព្រែក Surprise​ ​ខួបកំណើតលោក ឃើញហើយចង់លើសជាតិស្ករ (មានវីដេអូ)

  • 2019-01-09 07:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

តារាកំប្លែងនិងពិធីករនាយ ព្រែក ក្រោយពីបានចាប់ដៃ ភ្ជាប់​ចំណង​ស្នេហ៍ជាគូដណ្តឹងនឹងគ្នារួចមកឃើញថា ពិធីករដ៏មានប្រជាប្រិយភាពរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយនឹងគូដណ្តឹងរបស់ខ្លួនជានិច្ច ធ្វើឲ្យអ្នកគាំទ្រស្ទើរតែឈាមច្រមុះទៅហើយ ព្រោះតែមួយគូនេះពិតជាផ្អែមល្ហែមគ្រប់ពេលគ្រប់វេលាមិនថាក្នុងប្រទេស ឬក្រៅប្រទេសឡើយ។ ជាពិសេស ពិធីខួបកំណើតរបស់​លោកលើកនេះត្រូវបានគូដណ្ដឹងប្រារព្ធធ្វើឡើងនៅឯប្រទេសថៃ ពោរពេញទៅដោយក្ដីស្រឡាញ់ រួមនឹងរូបថតស្វីតៗគ្រប់សន្លឹក ដែលធ្វើឲ្យអ្នកអត់គូមួយចំនួន ឃើញហើយសឹងតែលើសជាតិស្ករ។

នៅពេលថ្មីៗនេះ នាយ ព្រែក បានបណ្តើរគូដណ្តឹង និងគ្រួសាររបស់លោក ទៅដើរលេងនៅប្រទេសថៃយ៉ាងមានក្តីសុខ ក្នុងពេលជាមួយគ្នានោះដែរ គូណ្តឹងរូបស្រស់របស់លោក បានឆ្លៀតពេលដ៏ពិសេសរៀបចំ Surprise ខួបកំណើត ដល់លោក មើលទៅហាក់ដូចជាមានក្តីសុខនិងពោរពេញដោយសុភមង្គលជាខ្លាំង នេះ​បើតាម​រយៈរូបភាព និងវិដេអូដែលបានបង្ហោះជាសាធារណៈលើបណ្តាញសង្គមរបស់លោក។ អមជាមួយរូបភាពទាំងនោះដែរ គូដណ្ដឹងរបស់តារាប្រុសរូបនេះបានសរសេរថា៖ "09/01/2019 Happy birthday My LOVE រីករាយថ្ងៃកំណើតណាបងសំលាញ់ ???ឆ្នាំនេះខុសពីឆ្នាំមុន គឺអូន Surprise បងឡើងបះសក់នៅថៃ ហាហា បងអត់ដឹងខ្លួនសោះហ្មង ព្រោះស្មានអត់ដល់ ?អូនជូនពរមនុស្សល្អរបស់អូន ប្រាថ្នាអ្វីបានសំរេច មានសុខភាពល្អ ទទួលបានជេាគជ័យក្នុងការងារ បានសំរេចដូចអ្វីដែលបងប៉ងប្រាថ្នា និងមានសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ហេីយជូនពរអេាយយេីងទាំង២នាក់នៅជាមួយគ្នាបែបនឹងរាល់ឆ្នាំណា !!!! ស្រលាញ់គ្នាអេាយខ្លាំងៗ អត់មានអីនិយាយច្រេីនទេ ទោះនិយាយក៏មិនអស់ដែរ ដឹងតែថាស្រលាញ់បងខ្លាំងបំផុត សូមអេាយឆ្នាំថ្មីបងជួបតែរឿងល្អៗ ពិសេសសសូមអោយបំណងប្រាថ្នាពួកយើង បានសំរេចឆាប់ៗនេះ"។

តាមរយៈសារបែបនេះ អាចបញ្ជាក់បានថា អ្នកទាំង២កំពុងតែមានសុភមង្គលបំផុតជាមួយគ្នានិងហាក់ស្រលាញ់គ្នាខ្លាំង​ មិនចាញ់តារាប្រុសស្រីផ្សេងៗទេ។ មួយវិញទៀតអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់ពួកគេគ្រប់គ្នា ក្រោយពេលមើលរូបភាពហើយ អ្នកមិនទាន់មានគូមានអារម្មណ៍ថាចង់លើសជាតិស្ករដែរ ព្រោះថាមួយសន្លឹកណាក៏មានស្នាមថើមយ៉ាំងផ្អែមល្ហែមដែរ។ មិនត្រឹមតែប៉ុណ្ណោះ សង្កេតឃើញតារាប្រុសរូបនេះ រំភើបចិត្តយ៉ាងខ្លាំង ហើយលោកក៏បានធ្វើការអរគុណដល់គូអនាគតដែលបានរៀបចំ Surprise យ៉ាងភ្ញាក់ផ្អើលបែបនេះផងដែរ៕

ចង់ដឹងផ្អែមលើសជាតិស្ករយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពីFB​Page​ & IG៖ នាយ ព្រែក និងគូដណ្តឹង

អត្ថបទ៖ សិរីរត្នន៍