ច្បាស់​ហើយ​​៤​ប្រទេស​ចូល​រួម​ប្រកួត​​ពាន​អន្តរជាតិ​ MATIC 2019 នៅកម្ពុជា

  • 2019-01-09 07:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ប្រកួត​​កីឡា​អេឡិចត្រូនិក​​​​អន្តរជាតិ​​ជើង​ឯក​ Mission Against Terror International Championship (MATIC)​ ប្រចាំ​២០១៩​​នឹង​ប្រកួត​ចុង​សប្តាហ៍​នេះ​ហើយ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​រៀប​ចំ​ការ​ប្រកួត​​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៣​ ខែ​មករា​ ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ។

ពាន​រង្វាន់​ MATIC

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​គឺ​ MATIC 2019 នេះ​មាន​ប្រទេស​ចូល​រួម​ប្រកួត​៤​គឺ​ម្ចាស់​​ផ្ទះ​កម្ពុជា ម៉ាឡេស៊ី​ ចិន និង​ថៃ។ ក្រុម​ខ្លាំង​តំណាង​ឲ្យ​​របស់​ប្រទេស​​ថៃ​គឺ​ Safe First ហើយ​ប្រទេស​ម៉ាឡេស៊ី​បញ្ជូន​​​ក្រុម​ Suicide ដែល​​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ​។ ចំពោះ​ក្រុម​របស់​ប្រទេស​ចិន​គឺ​ ក្រុម​ Ali Huaye។

ចំពោះ​ម្ចាស់​ផ្ទះ​កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​តំណាង​ចូល​រួម​ប្រកួត​ MATIC 2019 ឡើយ​ដោយ​រង់​ចាំ​​​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​ជាតិ​ទូទាំង​ប្រទេស​នា​ថ្ងៃ​សៅរ៍​ ទី​១២​ ខែ​មករា ទើប​រក​ឃើញ​ក្រុម​តំណាង​កម្ពុជា។

សម្រាប់​ប្រាក់​រង្វាន់​ MATIC ក្រុម​ជើង​ឯក៖ ទទួល​បាន​ពាន​រង្វាន់​ធំ និង​​ប្រាក់​​ ៦​ពាន់​ដុល្លារ​អាមេរិក​ ក្រុម​ជើង​ឯក​រង៖ ទទួល​បាន​៣​ពាន់​ដុល្លារ​អាមេរិក​

ក្រៅ​ពី​ការ​ប្រកួត​ពាន​ធំ​ជា​ក្រុម​ ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​ឯកត្តជន​ដែរ។ ការ​ប្រកួត​ឯកត្តជន​​គឺ​លេខ​១​ទទួល​បាន​រង្វាន់​៥០០​ដុល្លារ​ លេខ​២​ទទួល​បាន​៣០០​ដុល្លារ​ និង​លេខ​៣​ទទួល​បាន​២០០​ដុល្លារ។

បើ​រំលឹក​ដល់​កាល​ឆ្នាំ​២០១៨​កន្លង​ទៅ​ ក្រុម​របស់​ម៉ាឡេស៊ី​ Syne Gaming ជា​ជើង​ឯក​ និង​ក្រុម​​របស់​កម្ពុជា​ Never Care ជា​ជើង​ឯក​រង។

សូម​បញ្ជាក់​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ពានរង្វាន់​អន្តរជាតិ​ MATIC បន្ទាប់​ពី​​បាន​ធ្វើ​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៤។

ការ​ប្រកួត​​ជើង​ឯក​ជាតិ​ទូទាំង​ប្រទេស​ និង​ MATIC 2019 ​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei, ទូរទស្សន៍​ MYTV, ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia៕

អត្ថបទ៖ ជាន ចាន់រ៉ា