ដល់ពេលវេលាហើយ! អភិបាលខេត្តព្រះសីហនុ ចេញ៤ចំណុច ស្ដារកិត្តិយសខេត្តមកវិញ
- 2019-01-09 08:59:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ពេលវេលាហើយ! អភិបាលខេត្តព្រះសីហនុ ចេញ៤ចំណុច ស្ដារកិត្តិយសខេត្តមកវិញ
ចន្លោះមិនឃើញ
តាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃបុណ្យសមុទ្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដោយឱ្យ ឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុ “ស្តារឡើងវិញនូវកិត្តិយសដែលបានធ្លាក់ចុះក្នុងខេត្តព្រះសីហនុឡើងវិញ” ។
ឯកឧត្តម យន្ត មីន បានដាក់បញ្ញាត្តិយ៉ាងតឹងរ៉ឹងចំពោះមន្ត្រីក្រោមបង្គាប់ឱ្យអនុវត្តន៍ច្បាប់ឱ្យបានម៉ត់ចត់៖
១- មន្ត្រីនគរបាលមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ឡើងវិញ ដោយដាក់ពិន័យតាមច្បាប់ចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ បើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងវ៉ាជែងគ្មានសណ្តាប់ធ្នាប់។
២- ត្រួតពិនិត្យលើអ្នកបើកបរ លប់បំបាត់ឱ្យបាននូវរាល់ការបើកបរដោយសេពគ្រឿងស្រវឹង និងគ្រឿងញៀន ដោយដាក់ទោសតាមច្បាប់កំណត់។
៣- ត្រួតពិនិត្យសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសជនខិលខូចដែលប្រើប្រាស់អាវុធ ជាតិផ្ទុះ ខុសច្បាប់។
៤- ត្រួតពិនិត្យរាល់រថយន្តដឹកទំនិញ ជៀសវាងការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវ និងស្ទះចរាចរណ៍ក្នុងក្រុង និងទីប្រជុំជន៕