ប្រយ័ត្នទិញអត់ទាន់គេ Vietjet បើកលក់ ១លានសំបុត្រតម្លៃ​ចាប់ពី ០ ដុល្លារ ឡើងទៅ

  • 2019-01-09 10:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការបន្ត​អបអរ​រដូវ​កាល​ឆ្នាំ​ថ្មី ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ប្រកាស​ពី​ការ​លក់​សំបុត្រ​ចំនួន ១ លាន​សំបុត្រ សម្រាប់​រយៈពេល​បី​ថ្ងៃ ដោយ​តម្លៃ​សំបុត្រមានចាប់​ពី 0​ដុល្លារ​ឡើងទៅ​។​

សំបុត្រ​អាចរក​ទិ​ញ​បាន​ចាប់ពី​ពេល​នេះ​រហូតដល់​ថ្ងៃទី ១១ ​មករា ២០១៩ នៅក្នុង​ម៉ោង​ប្រូ​ម៉ូ​សិន​ពិសេស​ច​ន្លោះ​ពី​ម៉ោង ១ ដល់​ម៉ោង ៣ រសៀល (GMT +8) ។ ប្រ​ម៉ូ​សិន​ពិសេស អនុវត្ត​ចំពោះ គ្រប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​រវាង​ប្រទេស​វៀ​ត​ណា​ម និង​សិង្ហ​បុរី ទីក្រុង​សេ​អ៊ូ​ល ប៊ូសាន ដេគូ (​កូរ៉េខាងត្បូង​) ហុងកុង កាវ​ស៊ី​ង តៃប៉ិ តា​យ​ជុង តា​យ​ណាន (​កោះ​តៃវ៉ាន់​) បាងកក ភូ​កេត ឈៀង​ម៉ៃ (​ប្រទេស​ថៃ​) កូឡា​ឡំ​ពួ​រ (​ប្រទេស​ម៉ាឡេស៊ី ) ទីក្រុង​យ៉ាំង​ហ្គោន (​ប្រទេស​មី​យ៉ាន់​ម៉ា​) ខេត្តសៀមរាប (​ប្រទេស​កម្ពុជា​) និង​ទីក្រុង​អូ​សា​កា ទីក្រុង​តូ​ក្យូ (​ប្រទេស​ជប៉ុន​) ។ សំបុត្រ​មាន​សុ​ពល​ភាព​សម្រាប់​ការធ្វើ​ដំ​ណើ​រ​ច​ន្លោះ​ពី​ថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដល់​ថ្ងៃទី ៣១ ធ្នូ ២០១៩។

សំបុត្រ​យន្ត​ហោះ​ដែល​លក់​ក្នុងតម្លៃ​ពិសេស​នេះ​អាច​រក​បាន​នៅលើ៖

  • ​គេហ​ទំ​ព័​រ www.vietjetair.com
  • សម្រាប់​ស្មា​ត​ហ្វូន​អាចចូល​មើល​នៅលើ http://m.vietjetair.com
  • www.facebook.com/Vietjetglobal/ (​ដោយ​គ្រាន់តែ​ចុច​លើ​ពាក្យ 'Booking') ។ ការទូទាត់​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​ងាយស្រួល​ជាមួយនឹង​ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ ដូចជា Visa/Mastercard/AMEX /JCB /KCP ។​

ប្រ​ម៉ូ​សិន​ពិសេស​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្មី​របស់ Vietjet ឈ្មោះថា "Love Connection - Love is Real Touch" ដែល​ផ្សារភ្ជាប់​មនុស្ស​ជា​ទីស្រលាញ់​នៅ​ទូទាំង​តំបន់ រួមមាន ប្រទេស​វៀតណាម ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហ​បុរី ម៉ាឡេស៊ី កម្ពុជា និង ចិន ឲ្យ​បាន​ជួបគ្នា​។

អ្នក​ធ្វើ​ដំណើរ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចែក​រំ​លែ​ក​រឿងរ៉ាវ​ស្នេហា​របស់ខ្លួន និង​ចំណង់​ចំណូ​ល​ចិត្ត​របស់​ពួកគេ​ក្នុង​ការធ្វើ​ដំ​ណើ​រ ដើម្បី​មានឱកាស​ឈ្នះ​សំបុត្រ​យន្ត​ហោះ​ទាំង​ទៅ​ទាំង​មក​ដោយ​ឥតគិតថ្លៃ​នៅតាម​គោលដៅ​ណាមួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ។ ការចូលរួម​គឺ​ក្នុង​ទម្រ​ង់​ជា​ការ​សរសេរចំ​នួន ១ ០០០ ពាក្យ ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម​រាប់ប​ញ្ចូ​ល​ទាំង​លក្ខខណ្ឌ​ផ្សេងៗ​អាច​រកមើល​នៅត្រង់​នេះ​: https://loveconnection.vietjet.air/vi/

អត្ថបទ៖ ថា ម៉ាលីដា