ក្រោយបដិសេធច្រើនលើក តារាប្រុសស្រី៥គូ​ នេះទើបសារភាពស្នេហ៍ តែមិនទាន់ប្រកាសថ្ងៃល្អ

  • 2019-01-09 10:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាមានគូស្នេហ៍តារាប្រុសស្រីជាច្រើនគូបាន​ទាក់ទងគ្នា ដោយក្នុងនោះមាន​ខ្លះខាងស្រីមានអាយុបង ខ្លះមានអាយុស្របាលគ្នា។ មុនប្រកាសថាមាន​ស្នេហា ពួកគេទាំងនោះ​ក៏​ធ្លាប់បដិសេធ ថាមិនបាន​សាង​ភាព​ផ្អែម​ល្ហែម និងមានទំនាក់ទំនងស្នេហាជាមួយគ្នាទេ រហូត​ទប់លែងជាប់ទើប​ប្រកាសពីចំណងស្នេហ៍តែម្ដង។

យ៉ាងណា​ក្ដី​ Sabay សូមលើកយកតារា៥គូ ដែលធ្លាប់តែបដិសេធថាមានស្នេហានឹងគ្នាជាច្រើនឆ្នាំ ប៉ុន្តែទើបដាច់ចិត្តទម្លាយនៅពេលនេះ។ តែយ៉ាងណា​ពួកគេ ក៏នៅតែមិនទាន់ជ្រើសថ្ងៃល្អណាមួយ ដើម្បី​កាន់ដៃគ្នាចូលរោងដែរ ដោយម្នាក់ៗលើកហេតុផលសុំមើលចិត្តគ្នាឲ្យបានយូរជាងនេះ ពិសេសចង់រកលុយកាក់ឲ្យបានច្រើន។ សម្រាប់រឿងចូលរោងជ័យទុកឲ្យពេលវេលាជាអ្នកកំណត់និស្ស័យស្នេហ៍របស់ពួកគេទៅចុះ។

តារាប្រុសស្រី៥គូនោះមានដូចជា៖

១.អ្នកនាងសុខ សុម៉ាវត្តី និងនាយកំលោះសង្ហាលោក លី ​វ៉ាហេទ

ក្រោយលាក់បាំងទំនាក់ទំនងស្នេហ៍ជាមួយគ្នាកន្លង ពេលនេះក៏បានបើកចំហចិត្ត និងក្តីស្រលាញ់ដែលមានចំពោះគ្នាជាសាធារណៈ រហូតទើបតែថតខ្សែរឿងពីកំណើតស្នេហ៍ដំបូងជាមួយគ្នាផងដែរប៉ុន្មាន ១ឆ្នាំជាងនេះ។ ពិសេសក៏មានអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេចូលរោងជ័យឆាប់ៗខ្លាំង តែអ្នកនាងសុខ សុម៉ាវត្តីនៅតែច្រានចោលថាមិនទាន់បានគិតដល់ថ្ងៃរៀបការនៅឡើយទេ សុំពេលមើលចិត្តគ្នាសិន ហើយចង់ពង្រឹងមុខរបស់ខ្លួនផងនោះចាំពេលវេលាជាអ្នកកំណត់ថាតើពួកយើងអាចនឹងឈានដល់ថ្ងៃនោះ ឬក៏អត់ព្រោះតែអ្នកនាងនៅភ័យពីអាយុខ្លួនឯងច្រើនជាងខាងប្រុស។

២.កញ្ញា សាត រស្មី ​និងលោកឆៃ ​ដា​ពិសិដ្ឋ

​ថ្វី​ត្បិត​ខាង​ស្រី​មាន​អាយុ​បង​ខាង​ប្រុស​​​ជាង ១០​ឆ្នាំ​ ​តែ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ ​​នៅ​តែ​រឹង​មាំ ​។ ឆៃ ​ដា​ពិសិដ្ឋ ​​មិន​ខ្វល់​រឿង​អាយុ​ឡើយ ​សំខាន់​​​ពេល​នៅ​ក្បែរ​​តារាស្រីរូបនេះ ​ខ្លួន​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ ​និង​សុភមង្គល ​ដោយសារ​ នាងជា​មនុស្ស​គួរ​ឲ្យស្រលាញ់ ​ចេះ​ផ្ដល់​តម្លៃ ​និង​គោរព​ក្រុម​គ្រួសារ​សាច់​​ញាតិ​របស់​លោក។  សូមបញ្ចាក់ផងដែរថា ក្រោយ​ពី​ភ្ជាប់​ពាក្យ​ជាមួយ​អតីត​តារា​សម្ដែង​ សាត រស្មី ប៉ុន្មាន​ខែ​កន្លង​ទៅ​ ឥឡូវ​ពួកគេក៏សុំ​​ពន្យារ​ពេល​រៀប​ការ​ដល់​ទៅ​២​ឆ្នាំ ​ដោយ​សារ​តែ ម្នាក់​ៗ​​ជាប់​រវល់​ការ​ងារ​រកស៊ី​រៀង​ៗ​ខ្លួន ហើយ​មួយ​វិញ​ទៀត​អំឡុង​ពេល​នេះ​លោក ​នៅ​ក្មេង​នៅឡើយ បើរង់ចាំ​បន្តិច​ទៀត​ក៏​មិន​យឺត​ពេល​ដែរ សំខាន់ពួកពិតជាយល់ចិត្តគ្នាខ្លាំងទៅហើយ។

៣.កញ្ញា សួស វីសា ​និង ​លោក ​ថម មី 

​ក្រោយ​​​​លាក់​លៀមស្នេហ៍ច្រើនឆ្នាំ​ ហើយបដិសេធមិនទទួលយកស្នេហាពីខាងប្រុសមក ថ្មីៗនេះទើបវីសាបានបញ្ជាក់ និងសារភាពពីទំនាក់ទំនងជាសាធារណៈ ក្រោយតារាប្រុសសង្ហារៀប​ចំ​កម្មវិធី​ខួប​គម្រប់​​ចំណង​ស្នេហ៍​​រយៈ​ពេល ៤​ឆ្នាំ យ៉ាង​​រីក​រាយ​ជាមួយគ្នា។ ទន្ទឹម​នឹង​បង្ហាញ​ពេចន៍​អរគុណដល់​ម្ចាស់​ចិត្ត​​ក្នុង​ថ្ងៃ​ខួប​ស្នេហ៍ សួស វីសា ក៏​អះអាង​ថា ដល់​ពេល​ដែល​នាង​ត្រូវ​តប​ស្នង​ដល់​មនុស្ស​ពិសេស​ដោយ​ក្ដី​ស្រលាញ់​វិញ​ដូច​គ្នា លែង​លាក់​លៀម​បន្ត​ទៀត​ហើយ។ អ្នកគាំទ្រពិតជាចង់ឮដំណឹងល្អ ដែលឈានដល់ថ្ងៃមង្គលណាស់ ប៉ុន្តែសាមីខ្លួននៅមិនទាន់គិតនៅឡើយទេរង់ចាំពេលវេលាសម្រេច។

៤.​កញ្ញា ទេព ​បូ​ព្រឹក្ស ​និង ​ G-Devith 

តារា​ចម្រៀង​ទាំង​ពីរ​មាន​អាយុ​​ខុស​គ្នា ​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ ​ដោយ​កញ្ញា ​បូ​ព្រឹក្ស កើត​នៅ​ខែ​ធ្នូ ឆ្នាំ ១៩៩៣ ​ហើយ​លោក G-Devith កើត​នៅ​ខែ​តុលា ​ឆ្នាំ ១៩៩៤។ ​​គូ​ស្នេហ៍​ទាំង​ពី​រ​នៅ​តែ​ផ្អែម​ល្ហែម ​និង​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​គ្នា ​ដូច​ស្រមោច​ និង​ស្ករ​។ ជា​ពិសេស ​​រយៈ​ពេល​ស្រលាញ់​គ្នា​ជាង​២​ឆ្នាំ​មក​នេះ ​ពួក​គេ​តែង​ផ្ដល់​អំណោយ​ជា​វត្ថុ​មាន​តម្លៃ ​ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​រាប់​មិន​អស់​ជាមួយ​គ្នា ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​តារា​យុវវ័យ​​ទាំង​ពីរ​ដួង ​ស្ទើរ​លើស​ជាតិ​ស្ករ​ទៅ​ហើយ តែរឿងរៀបការថ្ងៃណា ពួកគេមិនទាន់បានគិតនៅឡើយ ព្រោះតែតារាទាំង២នេះត្រូវការរកចំណូលឲ្យបានច្រើនជាងនេះទៀត។

៥.​អ្នកនាង ស៊ឹម សូលីកានិងលោក អេង រិទ្ធី

មិនត្រឹមតែបណ្តើរគ្នាទៅណាមកណាញឹកញាប់ទេពួកគេក៏ជាគូស្នេហ៍មួយគូដែលផ្អែមល្អែមជាមួយគ្នាគ្រប់ពេលវេលាផងដែរ។ អ្នកនាងស៊ឹម សូលីកាបានសារភាពទទួលយកទំនាក់ទំនងជាមួយលោក អេង រិទ្ធី ព្រោះលោកជាមនុស្សដែលចេះគោរព និងឲ្យតម្លៃរូបនាង។ ពិសេសតែងតែកាន់ដៃនាងកំដរពេលនាងមិនសប្បាយចិត្ត ហើយស្រលាញ់កូននាងដូចកូនខ្លួនបង្កើត។ អ្នកទាំង ២ ក៏មិនទាន់គិតរឿងរៀបការនៅឡើយដែរ គ្រាន់តែចង់បង្កើតសុភមង្គលឲ្យគ្នានិងចង់ឃើញកូនស្រីរស់ពោរពេញទៅដោយក្តីសុខ ហើយពួកគេមានឱកាសនៅជួបជុំគ្នា ឯរឿងរៀបការទុកពេលវេលាអ្នកកំណត់ ៕

រូបភាពយកពីFB​ Page​ &​ IG៖ តារា

អត្ថបទ៖ សិរីរត្នន៍