បើ Burton ឈ្នះ Man City ១០-០ ជើងទីពីរទើបឡើង Final ពាន League Cup បាន
- 2019-01-10 01:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ Burton ឈ្នះ Man City ១០-០ ជើងទីពីរទើបឡើង Final ពាន League Cup បាន
ចន្លោះមិនឃើញ
Manchester City បានយកឈ្នះ Burton មិនគួរឲ្យជឿរហូតដល់ ៩ទល់នឹង០នៅការប្រកួត League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយកាលពីយប់មិញ។
មហាជ័យជម្នះនេះធ្វើឲ្យរហស្សនាមពណ៌ផ្ទៃមេឃ សង្ឃឹម៩៩%ហើយដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយ១%ដែលនៅសល់លុះត្រាតែ Burton អាចផ្ដួលពួកគេ ១០-០ ជើងទីពីរនៅទឹកដី Pirelli Stadium។ ៩គ្រាប់របស់ City ធ្វើបានដោយ De Bruyne, Zinchenko, Foden, Walker, Mahrez និង Gabriel Jesus ៤គ្រាប់តែឯង។
ក្រុមដឹកនាំដោយ Pep Guardiola ស៊ុតចូលលើសពី៩គ្រាប់លើកដំបូងគិតចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨៧មក គ្រាដែលពួកគេបានយកឈ្នះ Huddersfield ដោយលទ្ធផល ១០-១។ មួយគូទៀតនៅមិនទាន់ច្បាស់ថាក្រុមណាសង្ឃឹមឡើងវគ្គផ្ដាច់ព្រ័ត្រនៅឡើយ ត្បិត Tottenham បានយកឈ្នះ Chelsea ត្រឹម ១-០ ប៉ុណ្ណោះនៅជើងទីមួយ៕