BTS ផ្ទុះ​សំណើច​ពេញទំហឹង ពេលអង្គុយ​មើលវីដេអូខ្លួនសម្ដែង​កាលពីមុន

  • 2019-01-10 01:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ទាំង​ ៧​នៃ​ក្រុម BTS បាន​មក​ជុំគ្នា​អង្គុយ​មើល​វីដេអូ​ចាស់ៗ​របស់​ខ្លួន​កាល​ពី​ទើប​លេច​មុខ​លើ​វិថី​សិល្បៈ​ឆ្នាំ​ដំបូងៗ។

នៅ​ថ្ងៃទី​ ០៩ ខែ​មករា​ ឆ្នាំ ២០១៩ Mnet បាន​បង្ហាញ​វីដេអូ​មួយ​របស់​ BTS ពេល​ក្រុម​នេះ​មក​ជុំគ្នា​មើល​វីដេអូ​ចាស់​ កាល​ពី​ពួកគេ​ឡើង​សម្ដែង​បទ​ "No More Dream" លើ​ឆាក​នៅ​ឆ្នាំ ២០១៣។ មកទល់​ពេល​នេះ​សមាជិក​ទាំង​អស់​មាន​ការ​លូតលាស់​ច្រើន​ស្មាន​មិនដល់ ទាំង​សមត្ថភាព​កាន់​តែ​អស្ចារ្យ​ បូករួម​នឹង​រូបរាង​មុខមាត់​ក៏​រឹត​តែ​សង្ហាៗ។

ពេល​មើល​វីដេអូ​ដែល​បង្ហាញ​នោះ ម្នាក់ៗ​ពិត​ជា​ទប់សំណើច​មិន​បាន​បូក​រួម​នឹង​ទឹកមុខ​អៀន​ខ្មាស នឹង​រូបរាង​ខ្លួន​ឯង​កាល​ពី​មុន​ផង។ Suga និយាយ៖ "Jimin ចូលតួ​ខ្លាំង​ដល់​ហើយ ទាំង​ទឹកមុខ និង​កាយវិការ”។ បន្តពីនោះ​ Jimin ក៏តប៖​"កាល​ហ្នឹង​ Taehyung នៅ​កូន​ក្មេង​នៅឡើយ មុខ​ឡើង​ក្មេង”។

ក្រៅ​ពី​នេះ​ក៏​មាន​សកម្មភាព​សប្បាយ​ជា​ច្រើនទៀត​ ដូចនេះ​សូម​ទស្សនា​ដូច​ខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម