PSG ធ្លាក់​ចេញ​ពី​ពាន French Cup ក្រោយ​ចាញ់​ក្រុម​បាត​តារាង​ ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

  • 2019-01-10 01:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មិន​​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ Ligue 1 និង​ជា​ម្ចាស់​ជើង​ឯក​ចាស់​ French League Cup បាន​ធ្លាក់​ចេញ​ពី​កម្ម​វិធី​នេះ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​រង​បរាជ័យ​នៅ​ទឹកដី​ខ្លួន​ឯង​ ១-២ ក្រោម​ស្នាដៃ​របស់​ Guingamp។

ប្រកួត​យប់​មិញ​ Neymar បាន​ស៊ុត​បើក​ឆាក​១​គ្រាប់​មុន​នៅ​នាទី​ ៦៣ ប៉ុន្តែ​ក្រុម​ភ្ញៀវ​បាន​សង​២​គ្រាប់​វិញ​សុទ្ធ​សឹង​ជា​បាល់​ប៉េណាល់ទី​ដែល​ស៊ុត​ដោយ​ N'Gbakoto នៅ​នាទី​៨១​ និង​ Marcus Thuram ជា​កូន​របស់​វីរបុរស​បារាំង​ Lilian នៅ​ចុង​ម៉ោង​នាទី​៩០។​

នេះ​គឺ​ជា​ការ​បាត់បង់​ឱកាស​ប្រជែង​ពាន​លើក​ដំបូង​របស់​ក្រុម​យក្ស​បារាំង​បន្ទាប់​ពី​ពួកគេ​ធ្លាប់​លើក​ French League Cup ៤​រដូវ​កាល​ចុង​ក្រោយ​ជាប់​ៗ​គ្នា។​ ដោយ​ឡែក​ Monaco របស់​ Thierry Henry បាន​កក់​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​យក​ឈ្នះ​ Rennes ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​ ៨-៧៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន