ដល់​ក​ពេក​ទៅ​ Apple ទម្លាក់តម្លៃ​ iPhone លក់​នៅ​ចិន​

  • 2019-01-10 01:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

សារព័ត៌មាន​ក្នុង​ស្រុក​របស់​ចិន​ National Business Daily បាន​រាយការណ៍​ថា​ Apple កំពុង​តែ​ព្យាយាម​បង្កើន​ចំនួន​លក់​ iPhone ក្នុង​ប្រទេស​មួយ​នេះ តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​​លក់។

​NBD ទទួល​បាន​​ដំណឹង​ថា​ ក្រោយ​ពី​មាន​តម្រូវ​ការ​ទាប​ពេញ​មួយ​ត្រីមាស​ទី​ ៤ ឆ្នាំ ២០១៨ ពេល​នេះ​ Apple បាន​បន្ថយ​តម្លៃ​លក់ iPhone 8, iPhone 8 Plus, iPhone XR, iPhone XS និង iPhone XS Max ​​ក្នុង​ប្រទេស​ចិន។

ជា​មធ្យម​ iPhone ប៉ុន្មាន​ម៉ូដែល​ខាង​លើ​នេះ​ត្រូវ​បាន​បន្ថយ​តម្លៃ​​ប្រមាណ​ ៥៩ ដុល្លារ (៤០០ យ័ន)។ ម៉ូដែល​ដែល​បន្ថយ​ថ្លៃ​ច្រើន​ជាង​គេ​នោះ​គឺ​ iPhone XR ដែល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​​ប្រមាណ​ ៧៧០ ដុល្លារ ដែល​ថោក​ជាង​ពី​មុន​ប្រមាណ​ ៦៦ ដុល្លារ។

​បញ្ជាក់​ថា​ការ​បញ្ចុះ​តម្លៃ​នេះ​មិន​មាន​នៅ​ហាង​ Apple Store ឬ វិបសាយ​ផ្លូវ​ការ​របស់​ Apple នៅ​ប្រទេស​ចិន​នោះ​ទេ។ ផ្ទុយ​មក​វិញ​អតិថិជន​ត្រូវ​រក​ទិញ iPhone បញ្ចុះ​តម្លៃ​នៅ​តាម​​ហាង​លក់​ក្នុង​ស្រុក​ដែល​ទទួល​បាន​សិទ្ធ​​ផ្លូវ​ការពី​ Apple៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង