មក​មើល​ទិដ្ឋភាព​កម្រ​ តារា​ហូលីវូដ​ល្បី​ៗ​ដើរ​លេង​ក្លឹប​រាត្រី​មុន​ពេល​មាន​បណ្ដាញ​សង្គម

  • 2019-01-10 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ទស្សវត្ស​ឆ្នាំ ២០០០ តារា​ល្បីៗ​នៅ​ហូលីវូដ​តែង​តែ​ដើរ​លេង​យប់​ ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ថត​បង្ហោះ​បណ្ដាញ​សង្គម​​ផ្សេងៗ​ដូច​ជា Facebook, Twitter ឬ Instagram នោះ​ទេ។ ថ្មីៗ​នេះ​អ្នក​ស្រី Pantera Sarah ដែល​ជា​អ្នក​ធ្វើ​ការ​ខាង​ផ្សព្វផ្សាយ​ក្លឹប​រាត្រី​ល្បី​ៗ បាន​បង្ហាញ​រូប​ថត​ចាស់ៗ​ជា​ច្រើន​ ដែល​ពូក​តារា​ៗ​លំដាប់​កំពូល​ដើរ​លង​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។

Sarah បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Hollywoodreporter ថា​ពេល​នាង​ទើប​មក​ដល់​ទីក្រុង Los Angelss ដំបូង​ខ្ទង់​ឆ្នាំ ១៩៩៤​ និង​ព្រម​ទាំង​បន្ត​ដល់​ដើម​ទសវត្ស​ឆ្នាំ ២០០០ តារា​ល្បីៗ​ជា​ច្រើន​តែង​តែ​បង្ហាញ​ខ្លួន​នៅ​ក្លឹប​កម្សាន្ត​ដូច​ជា Vince Vaugh, Charlize Theron និង Jamie Foxx ជាដើម។

នេះ​ដោយ​សារ​តែ​ជំនាន់​នោះ​ទូរស័ព្ទ​ទំនើបៗ​ដូច​ជា iPhone គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ ជា​ពិសេស​គឺ​បណ្ដាញ​សង្គម​ផ្សេងៗ​គឺ​សុទ្ធ​តែ​មិន​ទាន់​មាន​ ដូច្នេះ​ទើប​តារា​ល្បីៗ​អាច​ដើរ​លេង​កម្សាន្ត​ដោយ​មិន​ការ​ខ្វល់​ខ្វាយ។

នេះ​ជា​ទិដ្ឋភាព​ផ្សេងៗ​ នៃ​ការ​ដើរ​លេង​ក្លឹប​រាត្រី​ល្បីៗ​ជំនាន់​មុន៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម