ចប់​រដូវ​កាល​នេះ Aaron Ramsey នឹង​ក្លាយ​ជាមិត្ត​រួម​ក្រុម​ជាមួយ Ronaldo

  • 2019-01-10 02:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Aaron Ramsey បាន​យល់​ព្រម​​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Juventus​ និង​ចាកចេញ​ពី Arsenal ក្រោយ​ចប់​រដូវ​កាល​នេះ។

Ramsey បាន​ធ្វើ​ការ​ទាក់ទង​ជាមួយ​ជើង​ឯក​​នៅ​អ៊ីតាលី​តាំង​ពី​ឆ្នាំ​មុន​ ហើយ​ពេល​ខាង​មុខ​គេ​នឹង​ដើរ​ចេញ​ពី​កាំភ្លើង​ធំ​ បន្ទាប់​ពី​រួមរស់​​អស់​១០​ឆ្នាំ។ តាម​ប្រភព Ramsey វ័យ​​២៨​ឆ្នាំ​​នឹង​ផ្លាស់​ទៅ​ទីក្រុង Turin នៅ​រដូវ​ក្ដៅ​ខាង​មុខ។ សម្រាប់​ការ​ចរចា​តម្លៃ​គឺ​៣៦​លាន​ផោន ដោយ​កីឡាករ​ជម្រើស​វែល​រូប​នេះ​នឹង​ទទួល​បាន​១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

កាល​ពី​ចុង​ឆ្នាំ Ramsey បាន​ប្រាប់​ទៅ​កាន់​អ្នក​ចាត់​ការ​ថ្មី​របស់​ Arsenal លោក Unai Emery  ថា​​ គេ​គ្មាន​គម្រោង​​ចង់​នៅ​បន្ត​ជាមួយ​ក្លឹប​ទៀត​ទេ។ ការ​សម្រេច​ផ្លាស់​ទៅ​​ប្រទេស​អ៊ីតាលី​នេះ​មាន​ន័យ​ថា Ramsey នឹង​មាន​ឱកាស​ក្លាយ​ជាមួយ​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo ដែល​កំពុង​លេង​នៅ Juventus៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម