ដលថៃភ្លាម BLACKPINK បើកសន្នីសីទកាសែតភ្លែត ហើយនេះជាបទសម្ភាសទាំងស្រុង

  • 2019-01-10 03:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BLACKPINK បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​កាល​ពី​ម្សិលមិញ​ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន។

ដំណើរ​មក​កាន់​ប្រទេស​ថៃ​លើក​នេះ​របស់​ BLACKPINK គឺ​ដើម្បី​ប្រារព្ធ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ BLACKPINK 2019 World Tour [IN YOUR AREA] ក្នុង​ទីក្រុង​បាងកក រយៈពេល​ ៣ថ្ងៃគឺ ចាប់ពីថ្ងៃទី ១១ ដល់១៣ ខែមករា។ ប៉ុន្តែ​មុន​ព្រឹត្តិការណ៍​អស្ចារ្យ​នេះ​មក​ដល់ ក្រុម​នារី​មួយ​នេះ​ក៏​បាន​ចូលរួម​ក្នុង​សន្នីសីទកាសែត​ ជា​កិច្ច​ស្វាគមន៍​អ្នក​គាំទ្រ​ទាំងអស់។

ក្នុង​បទ​សម្ភាស​មាន​ខ្លឹមសារ​ដូច​តទៅ៖

ពិធីករ៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដែរ​ សម្រាប់​ការ​ប្រគំតន្ត្រី​ទេសចរណ៍​នេះ?

Lisa៖ ពួកយើង​ពិត​ជា​រំភើប​ណាស់​ ប៉ុន្តែ​ក៏​ត្រៀម​ទុក​តាំង​ពី​យូរ​មក​ហើយ​ដែរសម្រាប់​ឱកាស​នេះ​ ដែល​មក​ជួប​អ្នក​គាំទ្រ​ថៃ។

ពិធីករ៖ សំបុត្រ​លក់​ដាច់​អស់​លឿន​បំផុត​ រហូត​ដល់​លក់​អស់​លឿន​ទៀតនៅ​លើក​ទី​៣ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា?

Jisoo៖ ដំបូង​ ពេល​ឮ​ភ្លាម​ ខ្ញុំ​ពិត​ជារំភើប​ស្មាន​មិនដល់ ហើយ​រហូត​ដាក់​លក់​ជា​លើក​ទី​ ៣​ ស្រាប់​តែ​លក់​អស់​ទៀត​ កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​ ម្យ៉ាង​ទីនេះ​ក៏​ជា​ទឹកដី​កំណើត​របស់​ Lisa ផង។

ពិធីករ៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ សម្រាប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ធំ​លើក​ដំបូង​របស់​ក្រុម​ នៅ​ប្រទេស​ថៃ?

Rosé៖ ខ្ញុំ​គិត​ថា​ វា​ជា​ពេល​វេលា​មាន​ន័យ​បំផុត​ ព្រោះ​នេះ​គឺ​ជា​ប្រទេស​កំណើត​របស់​ Lisa អ៊ីចឹង​ហើយ​ខ្ញុំ​ពិត​ជា​ចង់​សម្ដែង​នៅ​ទីនេះ​ណាស់។

ពិធីករ៖ ប្រសិន​បើ​មាន​ឱកាស​មក​កាន់​ប្រទេស​ថៃ​លើក​ក្រោយ​ទៀត​ តើអ្នក​ចង់​ទៅ​កន្លែង​ណា?

Rosé៖ Lisa ធ្លាប់​និយាយ​ថា​ នៅ​ Phuket មាន​ផ្សោតច្រើន អ៊ីចឹង​មាន​អ្នក​ចង់​ទៅ​ច្រើន​ណាស់។

Jisoo៖ កាល​មក​ថត​នៅ​កោះ​ Samui យើង​ធ្លាប់​ភ្លក់​រសជាតិ​នំ​រូទី​ហើយ​ ពិត​ជា​ឆ្ងាញ់​ណាស់ អ៊ីចឹង​ពួកយើង​ពិត​ជា​ញ៉ាំ​ទៀត​ឲ្យ​បាន​ច្រើន។

ពិធីករ៖ ជួយ​ណែនាំ​បន្តិចបាន​ទេ ពី​របៀប​ស្លៀក​ពាក់​ដល់​អ្នក​គាំទ្រ​នារីៗជនជាតិ​ថៃ?

Jennie៖ ពិបាក​បន្តិច​ក្នុង​ការ​ជម្រាប​ជូន​ពី​គន្លឹះ​នេះ​ ព្រោះ​ថា​មនុស្ស​ម្នាក់ៗមាន​ស្ទីលតែង​ខ្លួន​ខុសៗគ្នា ប៉ុន្តែ​កុំភ័យ​ក្នុង​ការ​សាក​ស្ទីល​ថ្មីៗអី ដូចជា​ខោខ្លី សំពត់ខ្លី ឬ​អ្វី​ថ្មីៗ​ជា​ដើម។

ពិធីករ៖ តើអ្នក​ធ្លាប់​បាន​ទស្សនា​ការ​សម្ដែង​ត្រាប់​តាម​ក្រុម​ របស់​ក្មេងតូចៗ​ថៃ​ដែល​មាន​ឈ្មោះ​ថា​ "Deksorkrao” ទេ?

Rosé៖ បាន​មើល​ហើយ​ ហើយ​ពិត​ជា​រំភើប​ចិត្ត​ណាស់​ ប្អូន​រាំ​បាន​ល្អ​ខ្លាំង​ណាស់

Jisoo៖ គ្រប់​យ៉ាង​ល្អ​បំផុត ហើយ​ទាំង​ទីកន្លែង​ និង​ការ​តុបតែង​ខ្លួន​ក៏​ស្រដៀងៗដែរ។

Lisa៖ អូនៗ​មក​ពី​ខេត្ត​ Buriram ហើយ​ខ្ញុំ​ក៏កើត​នៅទីនោះដែរ​ យើង​ទាំង​អស់​គ្នា​ពិត​ជា​ពេញចិត្ត​ណាស់ ដែល​ឃើញ​ប្អូនៗ​ឆ្លាត​បែប​នេះ។

ពិធីករ៖ មាន​ឱកាស​បាន​រួម​ការងារ​ជាមួយ​នឹង​តារា​ចម្រៀង​ល្បី​ Dua Lipa តាមរយៈបទ​ "Kiss And Make Up” រួច​ហើយ​ ហើយ​លទ្ធផល​ចេញ​មក​ក៏​ល្អ​ដែរ​ ចុះ​តើ​ពេល​នេះ​ក្រុម​នឹង​មាន​គម្រោង​រួម​ការងារ​ជាមួយ​អ្នក​ណា​ទៀត​ទេ?

Jennie៖ ពេល​រួម​ការងារ​ជាមួយ​ Dua Lipa យើង​ទាំង​អស់​ពិត​ជា​សប្បាយ​ចិត្ត​ក្រៃលែង ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​អាច​មាន​ឱកាស​ចេញ​បទ​ចម្រៀង​ជាមួយ​តារា​ល្បី​ផ្សេង​ទៀត។

ពិធីករ៖​ អ្នកណា​ជា​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​ខ្លាំង​ជាង​គេ​ក្នុង​ក្រុម?

Rosé៖ គ្រប់គ្នា​ចូលចិត្ត​ថត​រូប​ណាស់ ទាំង​ឲ្យ​គេ​ថត​ឲ្យ​ ទាំង​ថត​ឲ្យគេ។

ពិធីករ៖ តើ​អ្នក​ណា​ដែល​ងប់​នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ (Facebook, Instagram, Twitter...) ជាងគេ?

Jennie៖ យើង​ទាំង​អស់​គ្នា លេង​ច្រើន​ណាស់​សព្វថ្ងៃ ព្រោះ​យើង​ចង់បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​គាំទ្រ​ឲ្យ​បាន​កាន់​តែ​ច្រើន។

ពិធីករ៖ តើ​មាន​ពាក្យ​អ្វី​និយាយ​ជូន​ដល់​អ្នក​គាំទ្រ​ ថៃ​ទាំង​អស់​ទេ?

Lisa៖ នេះ​គឺជា​លើក​ដំបូង​ ហើយ​សង្ឃឹម​ថា​អ្នកគាំទ្រ​ថៃ​ទាំង​អស់​នឹង​មិន​អស់​ខក​ចិត្ត​ឡើយ។

Jennie៖ ចាប់​តាំង​ពី​នៅ​ជា​អ្នក​ហ្វឹក​ហាត់​ យើង​បាន​និយាយថា​ប្រសិន​ជា​មាន​ឱកាស​ យើង​នឹង​មកកាន់​ប្រទេស​ថៃ និង​មក​មើល​ថា​ប្រទេស​កំណើត​របស់​ Lisa ស្អាត​យ៉ាងណា? ពេល​នេះ​យើង​សប្បាយ​ចិត្ត ដែល​បំណង​ក្លាយ​ជា​ការពិត។

Rosé៖ មាន​ឱកាស​មក​ប្រគំតន្ត្រី​នៅ​លើ​ទឹកដីកំណើត​របស់ Lisa យើង​ពិតជា​សប្បាយ​ចិត្ត និង​មាន​មោទកភាពណាស់។ តប​ស្នង​នឹង​ការ​ស្រឡាញ់​របស់​អ្នក​គាំទ្រ​ យើង​នឹង​ប្រឹងប្រែង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​អស់​ពី​សមត្ថភាព។

Jisoo៖ ពិត​ជា​រំភើប​នឹង​ឱកាស​នេះ​ណាស់ ប្រទេស​ថៃ​ពិតជា​ប្រទេស​ដ៏​កក់ក្ដៅ​មួយ​ យើង​សប្បាយ​ដែល​ទទួល​បាន​ឱកាស​ពិសេស​ដូចពេល​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី