ក្ដុក​ក្ដួល​ចិត្ត គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់ឪពុក ទុក​ឲ្យ​កូន​សួររក​រាល់ថ្ងៃ​

  • 2019-01-10 04:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​នៅ​កម្ពុជា​ជាង​១​ ៧០០នាក់​ ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ ហើយ​បញ្ហា​នេះ​មិន​មែនមាន​តែ​នៅ​កម្ពុជា​នោះទេ តែ​នៅ​បណ្តា​ប្រ​ទេស​ផ្សេង​ទៀត​ក៏​មាន​បញ្ហា​ប្រ​ហាក់​ប្រហែល​គ្នា​នេះដែរ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រមាណជា​៩៣ភាគរយ​កើត​មាន​ឡើង​​​នៅ​ក្នុង​ប្រ​ទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ នេះបើ​តាម​​ទិន្ន័យ​របស់អង្គការ​សុខភាព​​ពិភព​លោក​ចេញ​ផ្សាយ​កាលពី​ខែ​ធ្នូ​ ឆ្នាំ ២០១៨ កន្លង​មក​នេះ។

បើ​តាម​របាយ​កាណ៍​ប្រ​ចាំខែ​របស់​នាយ​ដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោកនៃ​ក្រ​សួង​មហាផ្ទៃ អ្នកស្លាប់​​ច្រើនជាង​គេ​ក្នុង​ចំណោម​អ្នក​ស្លាប់​ផ្សេងទៀត​គឺ​អ្នក​បើក​បរ​ម៉ូតូ។

និយាយ​ដល់​ករណីនេះ កាលពី​ខែ​ធ្នូ កន្លង​ទៅនេះ​ស្វាមី​របស់​អ្នកស្រី ម៉ុល ស្រី​ផល បាន​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ។

ស្រ្តី​វ័យ​៣៥ ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​បីនាក់​ខាង​លើ​ឲ្យ​ដឹង​ថា​ពេល​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​មក​ផ្ទះ​វិញ ប្តី​អ្នកស្រី​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ដូច​គ្នា​បុក បណ្តាល​ឲ្យ​ដួល និង​រងរបួស​ ហើយ​បាន​ស្លាប់​នៅ​មន្ទីពេទ្យ។ អ្នកស្រី​ថា​ជនបង្ករ​គឺជា​យុវជន​ម្នាក់​ដែលបាន​ជិះ​ម៉ូតូ​ជែង​រថយន្ត​ ហើយ​បាន​ជួបសត្វ​គោ​ដើរ​ឆ្លង​ផ្លូវ រួច​ក៏​បើក​ងាក​ចូល​គន្លង​ផ្លូវ​ម៉ូតូ​ប្តី​អ្នកស្រី​មកពីទិស​ផ្ទុយ​គ្នា។​

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោកជំទាវ មឹន ម៉ាណវី បាន​លើក​ឡើង​ក្នុង​សន្និសីត​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​កាលពី​ខែ​ធ្នូ ឆ្នាំ២០១៨ ថា​ការ​វ៉ាជែង និង​បើក​បរ​លើស​ល្បឿន​កំណត់ជា​មូល​ហេតុ​ចម្បង​ដែលនាំឲ្យមានគ្រោះ​ថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ននេះ។​

(អ្នកធ្វើ​ដំណើរ​ខ្លះ​ជិះ​បញ្ច្រាស​ទិសដៅចរាចរណ៍​ពេល​កក​ស្ទះ​ម្តងៗ)

ក្រោយ​ស្វា​មី​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ អ្នកស្រី ម៉ុល ស្រី​ផល ត្រូវ​ទទួល​បន្ទុក​ធ្ងន់​មួយ​គឺ​ចិញ្ចឹម​កូនបី​នាក់​នៅក្នុង​បន្ទុកតែម្នាក់​ឯង។

អ្នក​ស្រី​និយាយ​ថា៖ « ខ្ញុំ​មាន​ការ​រន្ធត់ចិត្ត​ពេក​...ពិបាក​ទទួល​អារម្មណ៍​...វា​តន់​ហន់​ពេក​ហើយ​...​ខ្លោច​ចិត្ត​​អាណិត​កូនស្រី​ពៅ​រហូត​មក​ដល់​ពេលនេះ​នៅ​តែ​មិន​ទាន់​ដឹង​ថា​ឪពុក​ស្លាប់​....នាង​ចេះ​តែ​សួរ​ខ្ញុំ​ថា​ម៉ាក់​ប៉ា​ទៅ​ធ្វើការ​យូរ​ម្លេះ​អត់​ឃើញ​មក​វិញ​ចឹង»។

បើ​តាម​អ្នកស្រី ម៉ុល ស្រី​ផល ស្វាមី​អ្នកស្រី​ជាបុគ្គលិក​ផ្នែក ធនធានមនុស្ស​របស់​សាលាឯកជន​ល្បី​ឈ្មោះ​មួយ​នៅ​ភ្នំពេញ ហើយ​ថា​សាលា​ក៏បាន​ទិញ​ធានារ៉ាប់​រង​ជីវិត​សម្រាប់​ស្វាមី​អ្នក​ស្រី​ផងដែរ។ តាម​រយៈ​ការធានា​រ៉ាប់​រង​ជីវិត​នេះ អ្នក​ស្រី​សង្ឃឹម​ថា​នឹង​បាន​ថវិកា​សម្រាប់​ជួយ​ទ្រទ្រង់ជីភាព​គ្រួសារ និង​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​កូនៗ​អ្នកស្រី។

បច្ចុបន្ន​អ្នកស្រី​រស់​នៅ​ផ្ទះ​តៀម​ផ្ទាល់​ខ្លួន​មួយ​ខ្នង​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុង​ភ្នំពេញ ប្រ​កបរបរ​ជា​កម្មករ​កាត់​ដេរ និង​មាន​ម្តាយ​រស់​នៅជា​មួយ​សម្រាប់ជួយ​មើល​ថែ​កូន​ៗ​ពេល​អ្នកស្រីទៅ​ទៅ​ធ្វើការ។

ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្វើឲ្យអ្នកស្រីបាត់​បង់​ស្វាមី អ្នកស្រី​ បាន​ស្នើ​ឲ្យ​អ្នក​បើក​បរ​ទាំងឡាយ​គោរច្បាប់​ចរាចរណ៍ និង​អាយុជិវិត​អ្នក​ដទៃ​ផង​ដែរ។ អ្នកស្រីបន្ត​ថា៖ «​ជាក់ស្ដែង​ប្ដី​ខ្ញុំ​​បើក​ម៉ូតូ​យឺត​ណាស់​....មិន​ដែល​ហ៊ាន​បើក​លឿន​ទេ​ តែ​ទីបំផុត​នៅតែ​រងគ្រោះ​ដដែល​ អ៊ីចឹង​​ហើយ​សូម​អ្នក​បើក​បរ​កុំ​វ៉ា​ឡាន​ដោយ​មិន​គិត​ពី​សុវត្ថិភាព​អ្នក​ដំណើរ»។

បើ​តាម​ទិន្ន័យ​អង្គការ​សុខភាពពិភព​លោក​ក្នុង​មួយ​ឆ្នាំ​ៗមនុស្ស​​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រ​ហែលជា​១,៣៥​លាន​នាក់​ ហើយ​ខាត​បង់​សេដ្ឋកិច្ច​ប្រ​ហែលជា​៣ភាគរយ​នៃ​ផលិត​ផល​ជាតិ​សរុប​ក្នុង​ប្រទេស​ទាំងនោះ។ ប្រ​ភព​ដដែល​ឲ្យ​ដឹងថា​អ្នក​ដែល​ងាយ​រងគ្រោះ​ដល់​ស្លាប់​នៃគ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​អ្នក​ថ្មើរ​ជើង អ្នក​ជិះ​កង់ និង​អ្នក​ជិះ​ម៉ូតូ ដែល​​មាន​អាយុ​ចន្លោះពី​៥ទៅ​២៩​ឆ្នាំ៕​

អត្ថបទដោយ៖ ជិន វេន