មិនសូវខ្វល់នឹងសម្ភារៈនិយមទេ តែ Yaya ខំទុកលុយទៅសង់សាលាឲ្យក្មេងៗនៅតំបន់ដាច់ស្រយាល
- 2019-01-10 04:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសូវខ្វល់នឹងសម្ភារៈនិយមទេ តែ Yaya ខំទុកលុយទៅសង់សាលាឲ្យក្មេងៗនៅតំបន់ដាច់ស្រយាល
ចន្លោះមិនឃើញ
ដោយសារទេពកោសល្យសិល្បៈ និងសម្រស់ ព្រមជាមួយចរិតគូរឲ្យស្រឡាញ់ ទើប Yaya ទទួលបានការគាំទ្រច្រើនពីមហាជន។ ប៉ុន្តែក្រៅពីនេះ នាងក៏ជាតារាម្នាក់ចូលចិត្តធ្វើបុណ្យមិនខុសពី Nadech ប៉ុន្មានទេ។
តួយ៉ាងដូចពេលនេះដែរ ស្រាប់តែមានព័ត៌មានថា Yaya បានចំណាយលុយខ្លួនឯងទៅសង់សាលារៀនមួយកន្លែង ទុកឲ្យក្មេងៗដែលនៅតំបន់ដាច់ស្រយាល។ អ្វីដែលកាន់តែគួរឲ្យសរសើរ នោះ គឺសកម្មភាពនេះ Yaya មិនបានប្រកាសប្រាប់សារព័ត៌មានណាឲ្យដឹងឡើយ។ រហូតមានអ្នកស្រាវជ្រាវដឹង ទើបភ្ញាក់ថាអ្នកដែលចំណាយលុយសង់សាលានេះឡើយ គឺជា តារាសម្ដែង Yaya Urassaya។
ទង្វើនេះបានធ្វើឲ្យមហាជនជាច្រើន ពិសេសអ្នកគាំទ្រអត់ទ្រាំមិនសរសើរនឹងទឹកចិត្តរបស់នាងមិនបានឡើយ។ បើទោះបីនាងជាកំពូលតារាលំដាប់ប្រទេស និងល្បីឈ្មោះជារឿយៗលើឆាកអន្តរជាតិនិងរវល់ការងារក៏ដោយ ក៏នាងនៅតែឆ្លៀតយកពេលធ្វើបុណ្យដែរ។
រូបភាពជាច្រើនចេញពីសកម្មភាពមនុស្សធម៌ពេលនេះ ត្រូវបានបង្ហោះផ្សាយព្រោងព្រាត ចេញពីគណនីបណ្ដាញសង្គមរបស់ក្រុមអ្នកគាំទ្ររបស់ Yaya។ ទស្សនាដូចខាងក្រោម៖