រឹងថ្គាម កណ្ដាស់រាល់ព្រឹកមែន? នេះ ៥ វិធីការពារខ្លួនកុំឲ្យផ្ដាសាយ ក្នុងរដូវរងា

  • 2019-01-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រុន​ផ្ដាសាយ​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ តែ​វា​ងាយ​នឹង​ឆ្លង ឬ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ ពិសេស​នៅ​រដូវ​ចុះ​ត្រជាក់​បែប​នេះ​តែ​ម្ដង។ រោគសញ្ញា​នៃ​ជំងឺ​នេះ​​មាន​ដូចជា ឈឺក្បាល ឈួល​ច្រមុះ និង​ឈឺ​ចុកចាប់​គ្រប់​កន្លែង ពិសេស​គឺ​កណ្ដាស់​គ្រប់​ពេល ​ដែល​ពិត​រំខាន​សម្រាប់​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ។ យ៉ាង​នេះ​ក្ដី ​បើ​អ្នក​នឹង​ពី​វិធី ៥ នេះ អ្នក​អាច​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​បាន ក្នុង​ខែ​ត្រជាក់។

១.ឆ្ពុង​ចំហាយ​ទឹក​ក្ដៅ​មុន​ពេល​គេង

ចំហាយ​ក្ដៅ​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​អ្នកជំងឺ​ផ្ដាសាយ ដោយសារ​ការ​ស្រូប​យក​ចំហាយ​ក្ដៅ​ចូល​ក្នុង​ប្រហោង​ច្រមុះ​នឹង​ជួយ​បើក​ប្រហោង​ឆ្អឹង ដែល​នឹង​ធ្វើឲ្យ​ការ​ដង្ហើម​កាន់តែ​ងាយស្រួល វិធី​នេះ​ត្រូវ​ធ្វើ​​ជាច្រើន​ដង ទម្រាំ​បាន​លទ្ធផល។ បើ​មិន​មាន​ពេល​ឆ្ពុង អ្នក​អាច​ងូត ដើម្បី​ឲ្យ​ទឹក​ក្ដៅ​ហូរ​តាម​រយៈ​រាងកាយ ហើយ​ស្រូប​យក​ចំហាយ​ទឹក​ហួត​ផង​ដែរ។

២. ញ៉ាំ​ស៊ុប​ក្ដៅ

បរិភោគ​ស៊ុប​ក្ដៅ ក្នុង​អំឡុង​ពេល​ត្រជាក់ មិន​ត្រឹម​តែ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​នោះ​ទេ ជួយ​ក៏​ជួយ​ឲ្យ​ច្រមុះ​បើក​ចំហ។ មាន​ការ​សិក្សា​ថា សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ស៊ុប មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​ជួយ​ស្តា​រាង​កាយ ដើម្បី​អាច​ទប់ទល់​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ។

៣.ផឹក​តែ​រុក្ខជាតិ

ការ​ផឹក​ទឹក​តែ​ក្ដៅ​ៗ អាច​ជំនួយ​ច្រើន​យ៉ាង​ក្នុង​ការ​កាត់​បន្ថយ​អាហារ ឈឺ​បំពង់ក រំលាយ​ស្លេះ និង​ជួយ​បង្ហូរ​ទឹក​រំអិល​ឲ្យ​កាន់តែ​ប្រសើរ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ត្រជាក់ អ្នក​ជំងឺ​គួរ​ជៀសវាង​ផឹក​កាហ្វេ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន។ ដោយសារ​តែ​នៅ​ក្នុង​កាហ្វេ អាច​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក ឬ​ក៏​បណ្ដាល​ឲ្យ​គេង​មិន​លក់។

៤.លាង​ច្រមុះ

មនុស្ស​ជាច្រើន​ប្រហែល​ជា​គិត​ថា ការ​លាង​ច្រមុះ​គឺជា​បញ្ហា​ដ៏​គួរឲ្យ​ភ័យ​ខ្លាច។ ប៉ុន្តែ​ការ​ពិត​ទៅ ការ​លាង​ច្រមុះ​មិន​ពិបាក​ដូច​ដែល​អ្នក​គិត​នោះ​ទេ ហើយ​ក៏​អាច​ជួយ​បន្ធូរ​អាការៈ​តឹង​ច្រមុះ និង​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​បរិសុទ្ធ។

៥.គេង​ខ្នើយ​ខ្ពស់​ៗ

នៅ​ពេល​អ្នក​គេង​នៅ​លើ​ខ្នើយ​ខ្ពស់ ហើយ​ទន់ល្មើយ នឹង​ជួយ​ឲ្យ​អ្នក​គេង​បាន​យ៉ាង​ល្អ​ដោយ​មិន​ភ្ញាក់​ឡើង​នៅ​ពាក់​កណ្ដាល​យប់៕

អត្ថបទ៖ សុខណា