ត្រូវ​ប៉ាន់​អ្នក​រកស៊ី Online មុខងារ​ថ្មី​លើ Instagram បង្ហោះ​ម្តង​អាច Share ចេញ​ទៅ​ច្រើន​គណនី

  • 2019-01-10 13:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តាញ​សង្គម​យក្ស Instagram បាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បង្ហោះ​ផ្សាយ​មាតិកា​ទៅ​ក្នុង​គណនី​ច្រើន​ក្នុង​ពេល​តែ​មួយ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ប្រាប់​ទៅ TechCrunch។

មុខងារ​នេះ​ឲ្យ​ឈ្មោះ​ថា "Self-regram" ដែល​នឹង​បើក​ឲ្យ​ប្រើប្រាស់​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS នា​ពេល​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​បង្ហើប​ប្រាប់​កាលបរិច្ឆេទ​ជាក់លាក់​ឬ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ឬ​អត់​សម្រាប់​ប្រព័ន្ធ Android ឡើយ។ ចំពោះ​គណនី​មួយ​ចំនួន​អាច​នឹង​មាន​មុខងារ​នេះ​ជា​បណ្តើរៗ ដោយ​នៅ​ពេល​អ្នក​បង្ហោះ​ចេញ​អ្វី​មួយ នឹង​បាន​ឃើញ​ពាក្យ​ថា "Post to Other Accounts"។

បញ្ជាក់​ថា​នេះ​ជា​មុខងារ​ដ៏​សំខាន់​និង​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​ដំណើរការ​អាជីវកម្ម​ច្រើន​គណនី​ឬ​ធ្វើ​កិច្ច​សហការ​ជាមួយ​គណនី​ផ្សេង​ណា​មួយ ពោល​គឺ​អាច​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ពេលវេលា​និង​ការ​ចែកចាយ​មាតិកា​ជាក់លាក់​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា