ភ្ញាក់ផ្អើល! ចិនប្រារព្ធពិធីអបអរសម្រាប់ "ស្ដេចជ្រូក” ធំបំផុតទម្ងន់ជិត ១​តោន (មានវីដេអូ)

  • 2019-01-10 08:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ជ្រូក​មួយ​ក្បាល​មាន​ទម្ងន់​ជិត ១​តោន ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ស្ដេច​ជ្រូក​ក្នុង​ការ​ប្រកួត​មួយ​នៅ​ភាគ​និរតី​ប្រទេស​ចិន​នា​សប្ដាហ៍​នេះ។

សត្វ​ជ្រូក​ឈ្មោល​ទម្ងន់ ៩៤០ គីឡូក្រាម ត្រូវ​បាន​គេ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ដោយ​ដង្ហែ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Meishan ខេត្ត Sichuan មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ឈាន​ចូល​មក​ដល់។ រូប​ភាព​និង​វីដេអូ​ជា​ច្រើន បង្ហាញ​ពី​សកម្មភាព​បុរស​មួយ​ក្រុម​នាំ​គ្នា​សែង​ស្ដេច​ជ្រូក​នៅ​តាម​ដង​ផ្លូវ។ សត្វ​ជ្រូក​នេះ មាន​អាយុ ៩​ឆ្នាំ​ហើយ​រស់​នៅ​ក្នុង​កសិដ្ឋាន​នៃ​ក្រុមហ៊ុន​កសិកម្ម Yuan Baofeng។ យោង​តាម​អ្នក​មើល​ថែ​ជ្រូក​ឈ្មោះ Liu ឲ្យ​ដឹង​ថា ជ្រូក​នេះ​មាន​ភាព​កាច​បន្ដិច​ប៉ុន្តែ​វា​មាន​សុខភាព​ល្អ​នោះ​ទេ​បើ​ទោះ​បី​ជា​អាយុ​ច្រើន​យ៉ាង​ណា​ក្ដី ដោយ​ពូជ​ជ្រូក​នេះ​អាច​រស់​បាន​រហូត​ដល់​អាយុ ១៥​ឆ្នាំ។

ជាមួយ​គ្នា​នេះ ស្ដេច​ជ្រូក​មួយ​ក្បាល​នេះ ក៏​នឹង​ត្រូវ​ផ្សាយ​ក្នុង​កម្ម​វិធី​កសិកម្ម​នៃ​ទូរទស្សន៍ CCTV ចិន​អំឡុង​ពេល​ចូល​ឆ្នាំ​ខាង​មុខ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម