ដើម​ឆ្នាំ​ថ្មី ប៉ែន ចំរុង ស្រាប់​តែ​ជួប​គ្រោះ​រហូត​ដល់​រុំ​បង់​បិទ​ភ្នែក​ម្ខាង

  • 2019-01-10 12:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ទើប​ប្រមាណ​១​ម៉ោង​មុន​ប៉ុណ្ណោះ ប៉ែន ចំរុង បាន​បើក​បង្ហាញ​ថា លោក​បាន​ជួប​គ្រោះ​នៅ​ដើម​ឆ្នាំ​ថ្មី ដោយ​បញ្ហា​បាន​កើត​នៅ​លើ​ភ្នែក​ខាង​ឆ្វេង​របស់​លោក រហូត​ដល់​ត្រូវ​រត់​រក​ការ​ព្យាបាល​បន្ទាន់។

រូប​ថត​មួយ​សន្លឹក បញ្ចេញ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ក្នុង​សភាព​ជា​អ្នក​ជំងឺ ប៉ែន ចំរុង បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​ទាំង​ឡាយ​របស់​លោក កើត​មាន​ក្ដី​បារម្ភ។ តារា​ប្រុស បញ្ជាក់​ថា បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​លោក​ខក​ខាន​ការងារ​មួយ​ចំនួន ដូច្នេះ​ហើយ​លោក​សុំ​អភ័យទោស​ចំពោះ​ម្ចាស់​កម្មវិធី​នានា។ ចំរ៉ុង បញ្ជាក់​ថា លោក​ត្រូវ​ការ​ពេល​វេលា​មួយ​រយៈ សម្ងំ​នៅ​ក្នុង​ផ្ទះ ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ តម​មិន​ឲ្យ​ត្រូវ​ពន្លឺ​មួយ​រយៈ។

រូបភាព៖ ហ្វេសប៊ុក ចំរុង

ឃើញ​រូបភាព​នេះ ប្រិយមិត្ត​របស់​លោក បាន​ចោទសួរ​ពី​រឿង​ដែល​កើត​ឡើង​នៅ​លើ​ភ្នែក​របស់​តារា​ប្រុស។ យ៉ាង​ណា ត្រឹម​ម៉ោង ៧ និង៣០ ព្រលប់​ថ្ងៃ​ទី ១០ មករា ២០១៩ នេះ។ ចំរ៉ុង មិន​បាន​ផ្ដល់​ចម្លើយ​ដើម្បី​សម្អាត​ចិត្ត​មន្ទិល​របស់​ប្រិយមិត្ត​របស់​លោក​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី