Mercedes-Benz និង​ Garmin រួមគ្នាបង្កើតនាឡិកាឆ្លាតវៃ ដឹងពីសុខភាពនិងអារម្មណ៍មនុស្ស

  • 2019-01-11 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​យក្ស Mercedes-Benz របស់​អាល្លឺម៉ង់​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន Garmin បង្កើត​នាឡិកា​ឆ្លាតវៃ អាច​ផ្តល់​ទិន្នន័យ​សុខភាព​ទៅ​កាន់​ប្រព័ន្ធ​ក្នុង​រថយន្ត ដើម្បី​អាច​ផ្តល់​ដំណោះស្រាយ​ដល់​អ្នក ដូចជា​បើក​តន្ត្រី​កំដរ​អារម្មណ៍​ជាដើម ដោយ​មាន​ឈ្មោះ​ថា Vívoactive 3 GPS មាន​ម៉ាក​ពី Mercedes-Benz។ 

នាឡិកា​នេះ​អាច​តាម​ដាន​ទិន្នន័យ​សុខភាព រួម​ទាំង​ចង្វាក់​បេះដូង និង​កម្រិត​ស្មុគស្មាញ ហើយ​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ Dashboard ផ្នែក​ខាង​មុខ​រថយន្ត​។ 

ពេល​មាន​តម្រុយ​ពី​កម្រិត​ស្មុគស្មាញ រថយន្ត​នឹង​ធ្វើការ​អនុវត្ត​ការងារ​ខ្លះ ឲ្យ​អ្នក​ស្ងប់​អារម្មណ៍ ដូចជា​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់ ពន្លឺ និង​តន្ត្រី​។ 

នាឡិកា​នេះ​ជា​មុខងារ​បន្ថែម​ទៅ​លើ​រថយន្ត CLA Coupe 2020 ជាមួយ​នឹង​ការ​រចនា​មួយ​ស្របគ្នា​បាន​យ៉ាង​ល្អ ទាំង​មុខងារ និង​សុវត្ថិភាព​។ រថយន្ត​ថ្មី​ក៏​មាន​មុខងារ​ជំនួយ​ការ​ថ្មី​មួយ ឆ្លើយ​តាម​នឹង​ការ​បញ្ជា​ដោយ​កាយវិការ ហើយ​ក៏​ដូចជា​ជំនាន់​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង MBUX។ នាឡិកា Vívoactive 3 ជំនាន់ Mercedes អាច​នឹង​មាន​លើ​ទីផ្សារ​នៅ​ខែ​មីនា ឆ្នាំ ២០១៩៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន