Levante យក​ឈ្នះ​ Barca ២-១ នៅ​ Copa del Rey

  • 2019-01-11 00:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ Copa del Rey គឺ​ Barcelona បាន​បរាជ័យ​ក្រោម​ស្នាដៃ​ Levante ក្នុង​លទ្ធផល​ ២​ទល់​នឹង​១​ កាល​ពី​យប់​មិញ។

តែ​នេះ​គ្រាន់​ជា​ជើង​ទី​មួយ​ Copa del Rey វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ប៉ុណ្ណោះ​ ពោល​គឺ​ក្រុម​យក្ស​មក​ពី​កាតាឡាន់​នៅ​សល់​ឱកាស​១​ជើង​ទៀត​ដើម្បី​ស្ដារ​មុខមាត់​នៅ​ទឹកដី​ Nou Camp ចំ​ថ្ងៃ​ទី​ ១៨ ខែ​មករា​ខាង​មុខ។​

Cabaco និង​ Mayoral គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Levante នាំ មុខ​២​គ្រាប់​មុន​នៅ​វគ្គ​ទី​មួយ​ហើយ​ Coutinho បាន​ទាត់​ប៉េណាល់ទី​សង​វិញ​១​គ្រាប់​នៅ​នាទី​៨៥​ដើម្បី​បន្ថយ​សម្ពាធ​សម្រាប់​ជើង​ទី​២។ លទ្ធផល​គូ​ផ្សេង​ទៀត​ Ath Bilbao ប្រកួត​ចាញ់​ Sevilla ១​ទល់​នឹង​៣​ ហើយ​ Real Betis ស្មើ​គ្នា​ ០-០ ជាមួយ​ Real Sociedad៕

អត្ថបទ៖ វីរ័ត្ន