ច្បាស់​​ហើយ!​ Galaxy S10 នឹង​ចេញ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ

  • 2019-01-11 01:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

Samsung បាន​ចាប់​ផ្ដើម​ចែក​លិខិត​​អញ្ជើញ​ដល់​អ្នក​សារព័ត៌មាន​ ដែល​បញ្ជាក់​អំពី​​កម្មវិធី​ Galaxy Unpacked ​ប្រកាស​ចេញ​ Galaxy S10 ដោយ​ធ្វើ​ឡើង​នៅ​ទីក្រុង​ San Francisco នា​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ។

នេះ​មាន​ន័យ​ថា​ Galaxy S10 ប្រកាស​ចេញ​មុន​កម្មវិធី MWC មួយ​សប្ដាហ៍​ ខុស​ពី​​កន្លង​ទៅ​ដែល​ Samsung ​ធ្លាប់​ប្រកាស​ចេញ​​ស្មាតហ្វូន​ថ្មី​ក្នុង​​​កម្មវិធី MWC តែ​ម្ដង។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ Korean Herald ឲ្យ​ដឹង​ថា​ Samsung ​មាន​គម្រោង​ថា​នឹង​ប្រកាស​ចេញ Galaxy S10 ក្នុង​កម្មវិធី MWC នេះ​ដែរ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សម្រេច​ប្ដូរ​ផែនការ​ ដោយ​សារ​មិន​ចង់​ជាន់​ពេល​គ្នា​នឹង​​ការ​ប្រកាស​ស្មាតហ្វូន​បត់​បាន​របស់​ Huawei លើ​ឆាក​ MWC។

រូបភាព Render នៃ Galaxy S10

និយាយ​ដល់​ស្មាតហ្វូន​បត់​បាន​ Samsung បាន​បញ្ជាក់​ថា​​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ប្រភេទ​នេះ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។ ក្នុង​កម្មវិធី CES ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា​​ស្មាតហ្វូន​បត់​បាន​​របស់​ខ្លួន ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ផលិត​ទ្រង់ទ្រាយ​ធំ ដោយ​នឹង​ចេញ​លក់​នៅ​អំឡុង​​ពាក់​កណ្ដាល​​ឆ្នាំ ២០១៩៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង