គណនីសង្គមក្រុមថ្មីរបស់ BigHit បង្ហាញជាផ្លូវការ ហើយនេះជាសមាជិកដំបូងរបស់ក្រុម
- 2019-01-11 02:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណនីសង្គមក្រុមថ្មីរបស់ BigHit បង្ហាញជាផ្លូវការ ហើយនេះជាសមាជិកដំបូងរបស់ក្រុម
ចន្លោះមិនឃើញ
ថ្ងៃដែលអ្នកស្នេហាវិស័យ K-Pop រង់ចាំចង់ជួបក្រុមថ្មីរបស់ BigHit ដែលត្រូវជាសិស្សប្អូនរបស់ BTS បានមកដល់ហើយ។
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ (ម៉ោង ១០យប់នៅកម្ពុជា និងត្រូវជាម៉ោង ១២អាធ្រាត ម៉ោងនៅកូរ៉េ) ផលិតកម្ម Big Hit បានបង្ហាញជាផ្លូវការនូវគណនីសង្គមផ្លូវការរបស់ក្រុមថ្មីរបស់ខ្លួន គឺ Twitter: TXT_Official, Facebook: TXT.bighit, Instagram: txt_bighit និង YouTube: TOMORROW X TOGETHER OFFICIAL។
ក្រុមថ្មីដែលមានឈ្មោះថា TXT (ឈ្មោះពេញ Tomorrow x Together) បានបង្ហាញសមាជិកដំបូងគេរបស់ខ្លួនហើយកាលពីយប់មិញនេះ។ សមាជិកដែលបង្ហាញមុខជាផ្លូវការតាមរយៈវីដេអូបង្ហោះលើគណនី YouTube របស់ផលិតកម្ម Big Hit នោះគឺ Yeon Jun។
ចង់ដឹងថា តើសមាជិកថ្មីរបស់ Big Hit សង្ហាយ៉ាងណា ទស្សនាដូចខាងក្រោម៖