តារាណាខ្លះ ត្រៀមខ្លួនចូលបម្រើកងទ័ពក្នុងឆ្នាំ ២០១៩នេះ?

  • 2019-01-11 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​គិត​ចាប់​ពី​តារា​ចម្រៀង Seungri រហូត​ដល់ Xiumin តារា​កូរ៉េ​ល្បី​ជា​ច្រើន​នឹង​ត្រៀម​ខ្លួន​លា​អ្នក​គាំទ្រ​របស់​ពួកគេ​មួយ​រយៈ ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​របស់​ខ្លួន។

តាម​រយៈ​កំណែ​ទម្រង់​ច្បាប់​សេវា​បម្រើ​កង​ទ័ព​ក្នុង​ឆ្នាំ ២០១៨ តារា​ប្រុស​ណា​ដែល​មិន​ទាន់​រួច​ខ្លួន​ពី​ការ​បម្រើ​កងទ័ព និង​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ ត្រូវ​តែ​តម្រូវ​ឲ្យ​ចូល​បំពេញ​កិច្ច​ការ​ជូន​ជាតិ​នេះ​នៅ​វ័យ​យ៉ាង​លឿន​បំផុត​ត្រឹម ២៨​ឆ្នាំ។

ក្នុង​នោះ​ដែរ តារា​ដែល​ឈាន​ដល់​វ័យ ២៨​ឆ្នាំ ក្នុង​ឆ្នាំ ២០១៨ មាន​ដូច​ជា តារា​ចម្រៀង Yoon Doo Joon, Yung Yong Hwa, Jokwon និង Onew ពួកគេ​ទាំង​អស់​គ្នា​បាន​ចូលរួម​បម្រើ​កិច្ច​ការ​ជូន​ជាតិ​នេះ​រួច​ហើយ ខណៈ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នេះ តារា​ល្បី​ដែល​បាន​កើត​ក្នុង​ឆ្នាំ ១៩៩០ នឹង​តម្រូវ​ឲ្យ​ចូល​បម្រើ​កង​ទ័ព​ដូច​គ្នា៕

ខាង​ក្រោម​នេះ ជា​តារា​ដែល​នឹង​ត្រូវ​បម្រើ​កង​ទ័ព​ក្នុង​ឆ្នាំ ២០១៩៖

១. តារា​ចម្រៀង Seungri (BIGBANG)

២. តារា​ចម្រៀង Xiumin (EXO)

៣. តារា​ចម្រៀង Yang Yo Seob និង Lee Ki Kwang (HIGHLIGHT)

ពួកគេ​ទាំង ២ នឹង​ត្រូវ​ចូល​បម្រើ​កង​ទ័ព​នៅ​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ ២០១៩​នេះ។

៤. តារា​ចម្រៀង N និង Leo (VIXX)

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា