​ឃើញ​ចង់​កាន់​ប្រើ​ហ្មង ទូរសព្ទAsus ថ្មី ២ ខ្លាំងអស់ទាស់ តែ​តម្លៃ​ធូរ​ថ្លៃលក់​នៅ​ខ្មែរ

  • 2019-01-11 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​របស់ Asus គឺ Zenfone MaxPro M2 និង Zenfone MaxM2 ស៊េរី​ឆ្នាំ ២០១៩ ​ទើប​ត្រូវ​បាន​ក្រុមហ៊ុន Asus Cambodia ប្រកាស​ដាក់​លក់​ជា​ផ្លូវការ។

​ស្មាតហ្វូន​ថ្មី ២ ម៉ូឌែល​នេះ ​បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន​សុទ្ធ​តែ​ជំនាន់​ចុង​ក្រោយ និង​បច្ចេកវិទ្យា​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា៖

+Zenfone MaxPro M2

  • អេក្រង់ ៦,៣ អ៊ិញ បង្ហាញ​រូបភាព​​កម្រិត FullHD+
  • កាមេរ៉ា​ក្រោយ​ភ្លោះ ១២+៥ មេហ្គភិចសែល​ប្រើប្រាស់​សេនស័រ SONY IMX486 មាន​បច្ចេកវិទ្យា Depth sensing មាន LED Flash និង​មុខងារ AI ចំនួន ១៣ ប្រភេទ​ផ្សេង​គ្នា
  • ថត​វីដេអូ​បាន​ដល់​កម្រិត 4K និង​មុខងារ​ទប់​លំនឹងEIS(Electric Image Stabalization)
  • កាមេរ៉ា​មុខ ១៣ មេហ្គាភិចសែល​មាន​កម្រិត aperture f2.0 មាន​ភ្លើង​ជំនួយ softlight LED
  • មាន​រន្ធ​៣ អាច​ដាក់​ស៊ីម 4G បាន​ពីរ និង​មេម៉ូរី​ឡើង​ដល់ 2TB
  • ប្រើ​បន្ទះ​ឈីប Snapdragon 660 ដែល​មាន​ពិន្ទុ​លើ​កម្មវិធី Antutu ដល់​ទៅ ១៣៣៣១២
  • ប្រើ Android 8.1 អាច​ឡើង Android 9 Pie ជាមួយ​នឹង ZenUI 5.0 មាន​ជម្រើស RAM គឺ 3GB/4GB និង​មេម៉ូរី 32GB/64GB
  • ថ្ម ៥០០០ មីលីអំពែ​ម៉ោង ​មើល​យូធូប​បាន​ដល់ ១៣ ម៉ោង​និង​កម្មវិធី​ផ្សេងៗ​ទៀត
  • តម្លៃ៖ ២៤៩ ដុល្លារ (RAM4GB/មេម៉ូរី 64GB) និង ១៩៩ ដុល្លារ (RAM 3GB/ម៉េម៉ូរី 32GB)\

+Zenfone Max M2

  • អេក្រង់ ៦,៣ អ៊ីញ​បង្ហាញ​រូបភាព​​កម្រិតHD+
  • ថាមពល​ថ្ម ៤០០០ មីលីអំពែ​ម៉ោង
  • កាមេរ៉ា​ក្រោយ​ភ្លោះ ១៣+២ មេហ្គភិចសែល​ប្រើប្រាស់​សេនស័រ SONY IMX486
  • កាមេរ៉ា​មុខ ១៣ មេហ្គាភិចសែល​មាន​កម្រិត aperture f2.0 មាន​ភ្លើង​ជំនួយ softlight LED
  • ប្រើ​បន្ទះ​ឈីប Snapdragon 632 Octa-core ល្បឿន 1.8Gh
  • តម្លៃ៖ ១៧៩ ដុល្លារ

អានបន្ត៖

អត្ថបទ៖ រក្សា