ផ្ញើលុយមកស្រុកយូរហើយ ដល់ពេលអ្នកនៅកូរ៉េ ៣នាក់ កើបលុយរង្វាន់វិញម្តង​

  • 2019-01-11 03:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរដល់​ ប្រជា​ជន​កម្ពុជា បី​នាក់​ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួលបាន​រ​ង្វាន់​ធំៗមានទឹកប្រាក់ ៣០០ ដុល្លារ ៧00ដុល្លារ និង ១០០០ដុល្លារតាម​រយៈ​កម្មវិធី​ផ្ញើ​ប្រាក់​ដើម្បី​ឈ្នះរ​ង្វាន់ ពី​ធនាគារ​ឯកទេស​វី​ង​ ដែលបានចាប់ឆ្នោតកាលពី​ថ្ងៃ ៩ មករា ២០១៩។

អ្នកទាំង ៣​ស្ថិត​ក្នុង​ចំណោម​អតិថិ​ជន​រាប់ពាន់នាក់ ​ដែល​តែងតែ​ផ្ញើ​ប្រាក់​ទៅកាន់​សាច់ញាតិ​​នៅ​កម្ពុជា​តាម​រយៈ​ដៃគូ​សហការ​ផ្ទេរ​ប្រាក់​របស់​វី​ង រួមមាន DeeMoney, GME, Gmoney Trans, Hanpass, KB Kookmin និង SBI ដែល​ស្ថិតនៅក្នុង​ប្រទេស​ថៃ​និង​កូរ៉េខាងត្បូង នៅ​ច​ន្លោះ​ថ្ងៃទី ១៥ ខែឧសភា​ដល់​ថ្ងៃទី ១៤ ខែធ្នូ​ឆ្នាំ 2018 ។​

ឈ្មោះ​អ្នក​ឈ្នះរង្វាន់

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម​របស់​ធនាគារ​ឯកទេស​វី​វី​ង មាន​ប្រសាសន៍​នៅក្នុង​ពិធី​ចាប់រ​ង្វាន់​នេះថា កម្មវិធី​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង គឺជា​កម្មវិធី​ប្រូ​ម៉ូ​សិន​មួយ នៅក្នុង​ចំណោម​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឯកទេស​វី​ង និង​ជា​ការ​ថ្លែងអំណរគុណដល់អតិថិជនផងដែរ។

សេវា​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង ត្រូវបាន​ណែនាំ​កាលពី​ខែ កុម្ភៈ​ឆ្នាំ ២០១៨ ដែល​អនុញ្ញាតឱ្យ​ប្រជា​ជន​កម្ពុជា​ ដែល​ធ្វើ​ចំណាកស្រុក​កម្ពុជា​រាប់ពាន់នាក់​អាច​ផ្ញើ​ប្រាក់​មកកាន់​កម្ពុជា​បាន​។ សេវា​នេះ​បាន​ជួយ​ដោះ​ស្រាយ​នូ​វ​ការព្រួយបារម្ភ​សម្រាប់​ប្រជាព​លករ​ដែល​ធ្វើ​ចំ​ណាក​ស្រុក ដែល​តែងតែ​ធ្វើការ​ផ្ញើ​ប្រាក់​មកកាន់​ក្រុមគ្រួសារ​នៅ​កម្ពុជា តាម​មធ្យោបាយ​មិន​ផ្លូវការ ដែល​ជាទូទៅ​មានតម្លៃ​ថ្លៃ និង​មិនមាន​ទំនុកចិត្ត​។

តាមដានវីដេអូខាងក្រោម៖

អំឡុងពេល​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង ទើបតែ​ណែនាំ​សេវាកម្ម “Wing2World” ដែល​ជា​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ រួមមាន​សេវា​ទទួល​ប្រាក់​ពី​ជាង​២០០​ប្រទេស និង​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដែល​អតិ​ថិ​ជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​ប្រទេស ហ្វីលីពីន និង​វៀតណាម​សម្រាប់​ពេលបច្ចុប្បន្ន​។ សេវាកម្ម​ថ្មី​នេះ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជាព​លករ​ចំ​ណាក​ស្រុក​រាប់ពាន់នាក់​ និង​អ្នកទទួលផល​របស់​ពួកគេ ក៏ដូចជា​ជន​បរទេស​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម