ដាក់ពាក្យមក! បងប្អូនស្រីៗយើង ឱកាសការងារនៅហុងកុង ប្រាក់ខែក្បែរពាន់ ពីក្រុមហ៊ុនស្របច្បាប់មួយ

  • 2019-01-18 08:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាដំណឹងល្អមួយសម្រាប់បងប្អូនស្រ្តី ដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ជាពិសេសនៅ ហុងកុង នោះឱកាសល្អមកដល់ហើយ ក្រុមហ៊ុនមួយទទួលសិទ្ធិស្របច្បាប់ ប្រកាសនាំស្រ្តីខ្មែរទៅបម្រើការងារនៅក្រៅប្រទេស។

ក្រុមហ៊ុននេះ មានឈ្មោះថា ក្រុមហ៊ុនអ៊ិនធើណេសិនណល អ៊ីហ្ស៊ី រាជ ឯ.ក International Easy Reach Co.,Ltd ដែលបានបើកសម្ពោធផ្លូវការកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ដោយក្នុងនោះស្រ្តីអាចទទួលប្រាក់ខែជាង ៥៧៥ដុល្លារក្នុង១ខែ និងសិទ្ធិការងារ ព្រមទាំងការបណ្ដុះបណ្ដាលផ្សេងៗ មុននឹងចាកចេញទៅបម្រើការងារ។

អត្ថប្រយោជន៍ ដែលទទួលបានក្នុងការចូលរួមវគ្គបំប៉នរយៈពេល ៣ខែរួមមាន៖

  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅភ្នំពេញចំនួន ៣០០ដុល្លារ ក្នុងអំឡុងពេលចូលរួមវគ្គបំប៉នចំនួន ៩០ថ្ងៃ
  • ទទួលបានការស្នាក់នៅ និងការហូបចុកដោយឥតគិតថ្លៃអំឡុងពេលចូលរួមវគ្គបំប៉ន
  • ទទួលបានការបណ្ដុះបណ្ដាលជំនាញ ទាក់ទងនិងការរៀនភាសាចិន ការចម្អិនម្ហូប ការធ្វើការផ្ទះ និងការយល់ដឹងពីសិទ្ធិរបស់ខ្លួន ដែលស្ថិតនៅក្រោមដែនកំណត់នៃច្បាប់របស់តំបន់រដ្ឋបាលពិសេសហុងកុង
  • ទទួលបានធានារ៉ាប់រងសម្រាប់ការស្នាក់នៅអំឡុងពេលចូលរួមវគ្គបំប៉ន
  • ទទួលបានការបណ្ដុះបណ្ដាល និងការរៀបចំការងារដែលត្រូវទៅតាមជំនាញជាក់លាក់របស់ខ្លួនក្នុងរយៈពេល ៣ខែ
  • ទទួលវិញ្ញាបនបត្រសិក្សា បន្ទាប់ពីការបញ្ចប់វគ្គសិក្សា និងការប្រលង

អត្ថប្រយោជន៍ដែលទទួលបានក្នុងការបម្រើការងារនៅទីក្រុងហុងកុងរួមមាន៖

  • ទទួលបានប្រាក់ចំនួន ១៣ ៨០០ដុល្លារ សម្រាប់ការធ្វើការបម្រើការងាររយៈពេល២ឆ្នាំ
  • ទទួលបានសំបុត្រយន្តហោះទៅ-មកកម្ពុជា-ហុងកុង ដោយឥតបង់ប្រាក់
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការព្យាបាលជំងឺ
  • ទទួលបានការឈប់សម្រាកចំនួន១ថ្ងៃ ក្នុង១សប្ដាហ៍
  • ទទួលបានការឈប់សម្រាកចំនួន ១២ថ្ងៃក្នុង១ឆ្នាំ សម្រាប់ពិធីបុណ្យជាតិរបស់ហុងកុង
  • ទទួលបានច្បាប់ឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលចំនួន ៧ ទៅ ១៤ថ្ងៃក្នុង១ឆ្នាំ
  • ទទួលបានការប្រឹក្សាយោបល់ទាក់ទង និងផ្នែកច្បាប់ដោយឥតបង់ប្រាក់នៅទីក្រុងហុងកុង
  • ទទួលបានឱកាសក្នុងការធ្វើសកម្មភាពកម្សាន្តដោយសេរីក្នុងថ្ងៃឈប់សម្រាក

លោក Peter Chan នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានប្រាប់ Sabay ថា ក្រុមហ៊ុនអ៊ិនធើណេសិនណល អ៊ីហ្ស៊ី រាជ ឯ.ក ជាក្រុមហ៊ុនស្របច្បាប់ ដែលបានទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុន ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង គ្រប់គ្រងពលករខ្មែរទៅធ្វើការស្របច្បាប់នៅតំបន់រដ្ឋបាលពិសេសហុងកុង។ ក្នុងនោះបងប្អូនស្រ្តីតម្រូវឱ្យមានលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

  • ភេទ : ស្រី
  • អាយុ : ១៨ ដល់ ៤៥ ឆ្នាំ
  • សញ្ជាតិ : ខ្មែរ
  • មានឆន្ទៈខ្ពស់ក្នុងការធ្វើការនៅក្រៅប្រទេស
  • មានលិខិតបញ្ជាក់អំពីការពិនិត្យសុខភាព
  • មានសំបុត្រកំណើត សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណខ្មែរ
  • ត្រូវមានអ្នកធានាម្នាក់ដែលជាសមាជិកគ្រួសាររបស់បេក្ខជននារី

បញ្ជាក់: បើបេក្ខនារីចេះ ភាសាអង់គ្លេស ចិនកាតាំង ឬ ចិនកុកងឺ គឺមានអាទិភាពខ្ពស់ ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ៖

  • ការិយាល័យ៖ អគារលេខ ១៤៦ ផ្លូវលេខ ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  • ទូរសព្ទលេខ៖ 098 634 / 097 886 9144 / ០២៣ ៩០០ ២២៨ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនកំពុងត្រូវការជ្រើសរើសស្ត្រីជំនួយការមេផ្ទះជាច្រើននាក់ ដើម្បីទៅធ្វើការនៅទីក្រុងហុងកុង ហើយក្រុមហ៊ុនមានការបើកឲ្យចុះឈ្មោះសម្ភាសន៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម