ចាប់ពីឆ្នាំ២០២០ កេនយ៉ា នឹងបង្រៀនភាសាចិន នៅគ្រប់សាលាបឋមសិក្សាទាំងអស់

  • 2019-01-11 07:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​ពាណិជ្ជកម្ម និង​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​កាន់​តែ​ប្រសើរ​ឡើង ប្រទេស​កេនយ៉ា​កំពុង​រៀបចំ​បង្រៀន​ភាសា​ចិន នៅ​ក្នុង​ថ្នាក់​រៀន​ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ។

លោក Julius Jwan នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​របស់​ប្រទេស​កេនយ៉ា នា​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន Xinhua News ដោយ​បាន​បង្ហាញ​ពី​ការ​រចនា វិសាលភាព និង​លំដាប់​នៃ​កម្មវិធី​ភាសា​ចិន ដែល​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ដាក់​ឲ្យ​សិស្ស​រៀន​ក្នុង​ឆ្នាំ២០២០។

លោក Julius បាន​និយាយ​ថា «ចាប់ពីឆ្នាំ២០២០ យើង​នឹង​ចាប់ផ្ដើម​បង្រៀន​ភាសា​ចិន ជា​ភាសា​បរទេស ចាប់​ពី​ថ្នាក់​ទី៤ សម្រាប់​សិស្ស​ដែល​មាន​បំណង​ចង់​រៀន​ភាសា​អាស៊ី»។

ផែនការ​ខាង​លើ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ទីក្រុង​ប៉េកាំង។ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ប្រទេស​ចិន​បាន​បញ្ជូន​គណៈប្រតិភូ​នៃ​អ្នក​ប្រាជ្ញ​ចិន ឲ្យ​មក​ជួយ​អភិវឌ្ឍ​វគ្គ​សិក្សា និង​បាន​ផ្ដល់​អាហារូបករណ៍ ដល់​សិស្ស​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​កេនយ៉ា ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ចិន​ទៀត​ផង៕

ចុច​អាន៖


ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង