ឡើង​សង្វៀនសាថ្មីគាំទ្រពេញទំហឹង ភុំ​ សារ៉ាយ​ បាន​វ៉ៃ​គូ​អន្តរជាតិសប្តាហ៍​នេះតែម្តង​

  • 2019-01-11 08:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​មុខ​ជា​ថ្មី​របស់​ ភុំ​ សារ៉ា​ ធ្វើ​ឲ្យ​មហាជន​ក៏​ដូច​ជា​អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ និង​សរសើរ​ពី​សមត្ថភាព​ខ្លាំង​បើ​ទោះ​ជា​អាយុ​ច្រើន​យ៉ាង​ណា​ក្ដី។​ តាម​ការ​ទទូច​របស់​អ្នកគាំទ្រ​នា​ពេល​កន្លងទៅ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​រៀបចំ​ការ​ប្រដាល់​របស់​សង្វៀន​បាយ័ន​ សម្រេច​ដាក់​រូប​គេ​ឡើង​ប្រកួត​ជា​ថ្មី​និង​ប៉ះ​ថៃ​សប្ដាហ៍​នេះ​តែ​ម្ដង។​

រូបភាពរបស់លោក Masayori Ishikawa

ភុំ​ សារ៉ាយ​ ជា​កីឡាករ​ជើងចាស់​យូរ​ណាស់​មក​ហើយ​ ចំណែក​អាយុ​វិញ​ក៏​ច្រើន​ទៅ​ទៀត។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាត់មុខ​ពី​សង្វៀន​ឈឹង​តែ​ម្ដង​ ក៏​មិន​ដែល​លេចឮ​ថា​នៅ​ប្រកួត​ឬ​ឈប់​នោះ​ដែរ​ ទើប​តែ​ឃើញ​វត្តមាន​កីឡាករ​រូប​នេះ​ជា​ថ្មី​នៅ​សង្វៀន​បាយ័ន​កាល​ពី​ចុង​ខែ​ធ្នូ​ ២០១៨។​

រូបភាពរបស់លោក Masayori Ishikawa

ទោះ​ជា​អាយុ​ច្រើន​មែន​ ប៉ុន្តែ​ជើង​ខ្លាំង​រូប​នេះ​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​ និង​រហ័ស​ដដែល​ ពោល​អាច​ប្រកួត​ឈ្នះ​សិស្ស​ក្មួយ​ សេក​ គឹមរួន​ ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​ទី៥​ ព្រោះ​មើល​ឃើញ​ថា​មិន​មាន​ស្មារតី​ប្រកួត​បន្ត​នោះ​ឡើយ។​ ភុំ​ សារ៉ាយ​ នៅ​តែ​ល្អ​ជា​កីឡាករ​វ៉ៃ​ក្បាច់​ ជា​ពិសេស​ការ​ទាត់​ធ្ងន់​ទាំង​លើ​ និង​ខាង​ក្រោម​ ចំណែក​កណ្ដាប់​ដៃ​ម៉ាត់​ ខាវ​ ជា​គ្រោះថ្នាក់​ដល់​ដៃគូ​ដដែល។​ យ៉ាងណា​មិញ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រកួត​ទី២​ របស់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ ​មិន​ទាន់​មាន​សង្ឃឹម​ឈ្នះ​ច្រើន​នោះ​ទេ​ ព្រោះ​វ័យ​ក៏​ចាស់​កម្លាំង​ អាច​នឹង​ចាញ់​ក្មេង​ ហើយ​ណា​មួយ​ប៉ះ​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​របស់​ថៃ​ទៀត​ផង។​

រូបភាពរបស់លោក Masayori Ishikawa

រំលឹក​ដែរ​ថា​ កីឡាករ​ ភុំ​ សារ៉ាយ​ ការ​ប្រកួត​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​បាយ័ន​នោះ​គឺ​ផ្ដួល​អ្នក​ប្រដាល់​មក​ពី​ខេត្ត​សៀមរាប​ សេក​ គឹមរួន​ ត្រឹម​ទឹក​ទី៥។ ​ថ្ងៃ​អាទិត្យ​ទី១៣​ មករា​ នេះ​រូប​គេ​នឹង​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ Fanimit Phran 26​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម