សាកមិនសាក? តូប​ស្អាតៗ​ក្នុង​ផ្សារ​ទំនើប​ល្បី១ បើក​ឲ្យចូលលក់ Free ៣ខែ ពេញ

  • 2019-01-11 08:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​ផលិតផល​ខ្មែរ​គ្រប់​ប្រភេទ ផ្សារ​ទំនើប សូរិយា សេនធ័រ ភ័នធ៍ នឹង​ផ្ដល់​ជូន​ពិសេស​សម្រាប់​អ្នក​ចង់​ជួល​តូប​បើក​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​ទំនើប​ទេសចរណ៍​ដែល​មាន​ទីតាំង​នៅ​ជាន់​ទី៤។

ឱកាស និង​​តម្លៃ​ពិសេសៗ​ជា​​ច្រើន​​ដែល​កំពុង​រង់​ចាំ​អាជីវករ​គ្រប់​រូប​មាន​ដូចជា៖

  • ការ​លក់​សាក​ល្បង​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល ៣ខែ ដោយ​ពុំ​ចាំ​បាច់​បង់​ប្រាក់​កក់។
  • មិន​ចាំ​បាច់​ចំណាយ​លើ​ការ​តុបតែង​បន្ថែម ពោល​គឺ​អាច​ចូល​លក់​បាន​ភ្លាមៗ ត្បិត​ទីតាំង​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ស្អាត រួចជា​ស្រេច។
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥០% រយៈពេល ៦ ខែ បន្ទាប់​ពី​ការ​សាក​ល្បង​​​រយៈ​ពេល​ ៣ ខែ។

ទីតាំង​ដែល​ដាក់​ជួល​ខាង​លើ​នេះ គឺ​ជា​ផ្សារ​ទំនើប​ទេសចរណ៍ The Bazaar @Level 4ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​មាន​រចនា​បទ​អគារ​បែប​ជំនាន់​ទសវត្សរ៍​ទី​៦០ យ៉ាង​ស្រស់​ស្អាត និង​ទាក់ទាញ។ វា​ជា​កន្លែង​​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​បើក​អាជីវកម្ម​ផ្សេងៗ​ដែល​ទាក់ទង​នឹង​វប្បធម៌​ខ្មែរ ដូចជា​ចម្លាក់ គំនូរ តម្បាញ គ្រឿង​អលង្ការ វត្ថុ​អនុស្សាវរីយ៍ ផលិតផល​កសិកម្ម សិប្បកម្ម ​សេវា​កម្ម​កាត់ដេរ ឬ​ទេសចរណ៍​ជាដើម។ សម្រាប់​អាជីវករ​ដែល​កំពុង​ស្វែង​រក​ឱកាស និង​ទីតាំង​ដើម្បី​ពង្រីក​អាជីវកម្ម​ សូម​រួសរាន់​ណា៎ ព្រោះ​ចំនួន​តូប​មាន​កំណត់។ អញ្ជើញ​មក​មុន ​បាន​មុន​។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖ 070 888 084/ 016 700 001 ឬ​មក​ការិយាល័យ​គ្រប់​គ្រង​ដែល​ស្ថិតនៅ​ជាន់ទី៤ នៃ​ផ្សារ​ទំនើប​ សូរិយា សេនធ័រ ភ័នធ៍ ​ដែល​មាន​ផ្ទះ​លេខ ១៣៦១  ផ្លូវ ៦៣ សង្កាត់ផ្សារថ្មី I ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឬ​ចូល​ទៅ Facebook Page៖ សូរិយា សេនធ័រ ភ័នធ៍ ដើម្បី​លម្អិត​ព័ត៌មាន៕


អត្ថបទ៖ សុខណា