អបអរ! Miss Universe ឆ្នាំ ២០១៧ Demi-Leigh ភ្ជាប់ពាក្យជាមួយមិត្តប្រុសហើយ

  • 2019-01-11 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ឆ្នាំ ២០១៩​នេះ គឺ​ជា​ពេលវេលា​ដ៏​ពិសេស​មួយ​សម្រាប់​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៧ Demi-Leigh Nel-Peter ខណៈ​រូប​នាង ទើប​តែ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ប្រុស​ដែល​ជា​កីឡាករ​វាយ​កូន​បាល់ Tim Tebow។

គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ចែកចាយ​ដំណឹង​ល្អ​របស់​ពួកគេ​លើ​បណ្ដាញ​សង្គម​ Instagram នៅ​ថ្ងៃ​សុក្រ​នេះ។ តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​របស់​ពួកគេ ខណៈ​ខាង​ប្រុស​បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​របស់​លោក​រៀបការ។

បង្ហោះ​លើ​គណនី Instagram របស់​នាង Demi-Leigh Nel-Peter​ បាន​សរសេរ​ពាក្យ​ក្នុង​ចិត្ត​របស់​នាង​ថា៖ "រាល់​សុបិន​ដែល​ខ្ញុំចង់ឲ្យក្លាយជាការពិត បង​បាន​ធ្វើ​ឲ្យ​វា​កើត​ឡើង​ទាំង​អស់! អូន​ស្រឡាញ់​បង ហើយ​អូន​សឹងចាំ​មិន​បាន​ទេ​ ក្នុង​ការ​ចំណាយ​ពេលវេលា​ពេញ​មួយ​ជីវិត​នេះ​ជាមួយ​បង"៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី