ធ្លាប់​តែ​លេង​ចាប់​តុក្កតា នេះ​ប្លែក​ម៉ាស៊ីន​ចាប់ iPhone XS តែ​ស៊យ​អី​បើក​ប្រអប់​មក​ធ្ងន់​ក

  • 2019-01-11 11:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

នៅ​តាម​កន្លែង​កម្សាន្ត​តាម​បណ្តា​ផ្សារ​ទំនើប​អ្នក​នឹង​បាន​ឃើញ​នូវ​ម៉ាស៊ីន​ចាប់​តុក្កតា​ (Claw Machine) ដោយ​មាន​ក្រញាំ​ដែក​មួយ​សម្រាប់​ឲ្យ​អ្នក​លេង​បញ្ជា។ ប្លែក​អ្វី​គណនី​ម្នាក់​ឈ្មោះ Amrozi ដែល​បាន​ទៅ​ដើរកម្សាន្ត​នៅ​តៃវ៉ាន់ បាន​សាកល្បង​ហ្គេម​ថ្មី​ជាមួយ​ម៉ាស៊ីន​ចាប់​ប្រអប់ iPhone XS។

យោង​តាម​វីដេអូ​ចំនួន​ពីរ​បង្ហោះ​លើ​គណនី​បុរស​សញ្ជាតិ​ឥណ្ឌូណេស៊ី​រូប​នេះ ដោយ​មួយ​ទាក់ទង​នឹង​ការ​ខិតខំ​ក្នុង​ការ​ទម្លាក់​ក្រញាំ​ដែក​ចាប់​ទល់​តែ​បាន​សម្រេច ព្រោះ​គិត​ថា​រំពឹង​នឹង​ទទួល​បាន iPhone ដែល​មាន​តម្លៃ ១ ពាន់​ដុល្លារ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លទ្ធផល​បាន​ធ្វើ​ឲ្យ Amrozi ខក​ចិត្ត​ជា​ខ្លាំង។

ក្នុង​ប្រអប់​វេច​ខ្ចប់​ដ៏​ត្រឹមត្រូវ បើក​មក​មិន​ឃើញ​ទូរសព្ទ បែរ​ជា​ឃើញ​បន្ទះ​ស្ករ​សូកូឡា និង​សូកូឡា​គ្រាប់ ៨ ដុំ​រុំ​ជាមួយ​ថង់​ប្លាស្ទិក​ត្រឹមត្រូវ។ រឿង​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ បើក​គ្រាប់​សូកូឡា​មក​បែរ​ជា​ឃើញ​ស្រោម​អនាម័យ ល្មម​ឲ្យ Amrozi ចង់​យំ​ក៏​យំ​លេង​ចេញ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា