អាច​ប្រើ​បាន​ហើយ Lexar ចេញ​លក់ SD Card ទំហំ 1TB មាន​ល្បឿន 95MB/s

  • 2019-01-11 12:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អតិថិជន​ខ្លះ​ទន្ទឹង​រង់ចាំ​ការ​ចេញ​លក់ SD Card ទំហំ 1TB របស់ SanDisk អស់​រយៈ​ពេល​ ២ ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ចេញ​ផ្សាយ​ជា​លើក​ដំបូង ប៉ុន្តែ​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណឹង​ចេញ​លក់​ច្បាស់លាស់​នៅ​ឡើយ។ ប្រលូក​ចូល​ទីផ្សារ​កាត់​មុខ ក្រុមហ៊ុន Lexar ក៏​បាន​បើក​ប្រកាស​លក់​ជា​ផ្លូវការ​មុន​គេ​បង្អស់​ក្នុង​លោក​នូវ SD Card ទំហំ 1TB ដែល​មាន​តម្លៃ ៤៩៩ ដុល្លារ

ជា SD Card ប្រភេទ 1TB 633x SDXC UHS-I ដែល​មាន​ Read Speed ល្បឿន 95MB/s ខណៈ Write Speed ល្បឿន 70MB/s អាច​ថត​វីដេអូ​ប្រភេទ Class V30 សក្ដិសម​បំផុត​សម្រាប់​ការ​ថត​វីដេអូ​ខ្នាត​ធំ​ដូច​ជា​កម្រិត 4K និង 8K ដែល​ត្រៀម​មាន​នា​ថ្ងៃ​អនាគត ជាមួយ​នឹង​ការ​ផ្តិត​យក​រូបភាព RAW បាន​រហ័ស​បំផុត។

តម្លៃ​ផ្លូវការ​ពី​ក្រុមហ៊ុន​ថ្លៃ ៤៩៩ ដុល្លារ ប៉ុន្តែ​នៅ​លើ​គេហទំព័រ bhphotovideo.com បើក​ឲ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ​ត្រឹម​តែ ៣៩៩ ដុល្លារ​ ប៉ុណ្ណោះ បែប​នេះ​ជា​ឱកាស​ហើយ អ្នក​ចង់​សាកល្បង​បទពិសោធន៍​ថ្មី​អាច​ធ្វើ​ការ​ពិនិត្យ​និង​បញ្ជា​ទិញ​បាន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា